អាជ្ញាធរខេត្តព្រះសីហនុបានអះអាងថាគ្មានករណីចែកចាយបន្លែមានជាតិគីមីរបស់ចិនក្នុងទឹកដីរបស់ខ្លួនឡើយ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ទុយ​ សូលីដា​៖

អាជ្ញាធរខេត្តព្រះសីហនុបានអះអាងថាគ្មានករណីចែកចាយបន្លែមានជាតិគីមីរបស់ចិនក្នុងទឹកដីរបស់ខ្លួនឡើយ ហើយបានចាត់ទុកក្រុមដែលផ្សព្វផ្សាយព័ត៌មានមិនពិត នេះមានចេតនាមួរបង្កាច់បង្ខូចនៅទំនាក់ទំនងរវាងរាជរដ្ឋាភិបាលកម្ពុជានិងចិនដែលកំពុងតែល្អប្រសើរ ។


អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានច្រានចោលការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ក្រុមជនអគតិមួយចំនួនដែលនិយាយផ្ទុយពីការពិតថានាវាចិនចំនួនបីគ្រឿងដែលបានមកកាន់កំពង់ផែខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះបានចែកចាយទំនិញនិងបន្លែដែលមានជាតិគីមីនៅក្នុងពីផ្សារខេត្តព្រះស៊ីហនុ ដែលនឹងបណ្តាអោយប៉ះពាល់ដល់សុខភាព្រជាពលរដ្ឋ។


លោកឱ សារឿន ប្រធានមន្ទីរព័ត៌មាននិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានបំភ្លឺថា តាមពិតកងទ័ពជើងទឹកចិននៃនាវាទំាង៣គ្រឿងនេះ គឺប្រមូលទិញបន្លែ និងស្បៀង ជាច្រើន ពីតាមទីផ្សារ ក្នុងខេត្តព្រះសីហនុ សម្រាប់រក្សាទុកក្នុងនាវារបស់ពួកគេ មុនចាក់ចេញពី ព្រះរាជាណាចក្រកម្ពុជា សម្រាប់ធ្វើជាម្ហូប អាហារប្រចាំថ្ងៃ។
តាមពិតគាត់ទិញគាត់ដឹកជញ្ជូនបន្លែដែលគាត់ចូលមកទិញ នៅផ្សាយើងនិង សម្រាប់ដឹកដាក់ឡានលើកឡើងកប៉ាល់សម្រាប់ហូបចុក សម្រាប់ទាហាន ដែលជាបន្លែដែលទិញនៅផ្សារកំពង់សោមទេ ផ្ទុយទៅយើងបានចំណេញទៅវិញទេ ក្នុងការផ្គត់ផ្គង់បន្លែដល់ចិន ដែលធ្វើអោយបងប្អូនអាជីវករគាត់អ្នកលក់ដូរបន្លែបង្ការ កាត់មានការចំណេញច្រើនពីការទិញយកដំណាំកសិកម្មដែលគាត់បានដាំ។
លោកបានអំពាវនាវ ដល់ជនអៈគតិដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត គួរបញ្ឈប់ព័ត៌មាននេះទៅទៀត ព្រោះវាអាចធ្វើអោយខូចប្រយោជន៍ សេចក្តីថ្លៃថ្នូរ របស់ជាតិ។
សូមបញ្ជាក់ថា នាវាចិនចំនួន ៣គ្រឿង បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ កាលពីថ្ងៃទី៩ រហូតដល់ថ្ងៃទី១២ ខែមករា ក្នុងគោលបំណង ដើម្បីរឹតចំណងសាមគ្គីភាព និងបង្កើនកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ ជាពិសេសកងទ័ពជើងទឹក នៃប្រទេសទាំងពីរ និងហ្វឹកហ្វឺនរួមគ្នាជាមួយកងទ័ពជើងទឹកកម្ពុជានិងចិន ក្នុងចំណោមនាវាទាំង ៣គ្រឿងនោះ មានពីរគ្រឿងជានាវាចម្បាំង និងមួយគ្រឿងទៀតជានាវាផ្គត់ផ្គង់ ដែលមានកងនាវិកសរុបចំនួន ៦៩៥នាក់ ៕