ទីប្រឹក្សាវិមានក្រឹមឡាំង៖ មិនការវិវឌ្ឍណាមួយនៅក្នុង កិច្ចទំនាក់ទំនងរុស្ស៊ី-អាម៉េរិកនៅឡើយទេ

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមករា  ឆ្នាំ២០១៩ — ទីប្រឹក្សាវិមានក្រឹមឡាំងលោក Yuri Ushakov បានប្រាប់ពួកអ្នកយកព័ត៌មាន​កាលពី​ថ្ងៃពុធថា ទំនាក់ទំនងរវាង​រុស្ស៊ី និងអាម៉េរិក​ត្រូវបានកាន់តែអាក្រក់ទៅៗដែលមិនធ្លាប់មានពី​មុនមក ហើយនៅមិនទាន់មានអ្វីបានកើតឡើងដើម្បីធ្វើឱ្យប្រសើរឡើងសម្រាប់ពួកគេ​នៅ​ឡើយទេ។

លោក​បាននិយាយថា កិច្ចទំនាក់ទំនង គឺកាន់តែអាក្រក់ជាងមុន​ដែលមិនធ្លាប់មាន​ពីមុន​​មក។ នៅមិនទាន់មានទំនាក់ទំនងណាមួយ នៃការធ្វើឱ្យប្រសើរឡើងរបស់ពួកគេ​ត្រូវបាន​កើត​ឡើងនៅឡើយដែរ។  

លោកបាននិយាយទៀតថា ជាមួយគ្នានេះដែរទីប្រឹក្សារបស់លោក ពូទីន បានបន្ថែមថា កិច្ចទំនាក់ទំនងមួយចំនួនកំពុងត្រូវបានគេរក្សាទុក​ជាពិសេស (រដ្ឋមន្រ្តីការបរទេសរុស្ស៊ី​លោក Sergei) លោក Ryabkov បានធ្វើកិច្ចចរចា ស្តីអំពីបញ្ហាប្រដាប់អាវុធ នៅទីក្រុងហ្សឺណែវ​។

ទំនាក់ទំនងរុស្ស៊ី-អាម៉េរិកបានចុះខ្សោយ​ដល់កម្រិតទាបមួយ កាលពីឆ្នាំ២០១៤ ស្ថិតនៅ​ក្រោមរដ្ឋ  បាលលោក បារ៉ាក់ អូបាម៉ា នៅពេលដែលអាម៉េរិកបានគាំទ្រ​ការផ្លាស់ប្តូរអំណាច ប្រឆាំងនឹងរដ្ឋធម្មនុញ្ញ នៅក្នុងប្រទេសអ៊ុយក្រែន ហើយដែលបានឱ្យឈ្មោះថាជា (ឧបសម្ព័ន្ធ) ការបង្រួបង្រួមគ្នាឡើងវិញនៃតំបន់គ្រីមៀរ ជាមួយរុស្ស៊ីនោះ៕

( ប្រភព TASS:បកប្រែដោយលោក មាស សំអុល )