រដ្ឋមន្រ្តីការបរទេសរុស្ស៊ី និងអាល្លឺម៉ង់នឹងធ្វើកិច្ចចរចាគ្នា នៅទីក្រុងមូស្គូនាថ្ងៃទី១៨មករានេះ

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមករា  ឆ្នាំ២០១៩ — អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានប្រាប់TASS​កាលពីថ្ងៃពុធថា​រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Segay Lavrov និងអាល្លឺម៉ង់​ លោក lHaiko Maas គ្រោងនឹងធ្វើកិច្ចចរចាគ្នា​នៅទីក្រុងមូស្គូ នាថ្ងៃសុក្រស្អែកនេះ។

លោកស្រីបាននិយាយនៅពេលដែលគេបានសួរសំណួរ​ដោយ TASS ថា កិច្ចចរចានេះ ត្រូវបានគេគ្រោងធ្វើឡើងនៅថ្ងៃសុក្រ នៅទីក្រុងមូស្គូ។ លោក ឡាវរ៉ូវ បានប្រាប់សន្និសីទ​សារព័ត៌មានប្រចាំឆ្នាំមួយ នៅទីក្រុងមូស្គូ​កាលពីព្រឹកថ្ងៃពុធថា កិច្ចចរចានេះ អាចនឹងផ្តោត​ជាសំខាន់លើ ប្រទេសអ៊ុយក្រែន និងស៊ីរី។ នៅក្នុងពេលជាមួយគ្នានេះដែរ លោក Maas បាននិយាយកាលពីពេលមុននេះថា លោកបានគ្រោងនឹងធ្វើកិច្ចពិភាក្សា​គ្នាពីសន្ធិសញ្ញាកង​កម្លាំងនុយក្លេអ៊ែរ​កម្រិតមធ្យមមួយ (INF Treaty) ការកំណែទម្រង់សេដ្ឋកិច្ចរបស់រុស្ស៊ី ជាមួយ​នឹង​សមភាគីរុស្ស៊ីរបស់លោក​។

កិច្ចប្រជុំកាលពីពេលមុនមួយ របស់លោក ឡាវរ៉ូវ​ និងម៉ាស បានធ្វើឡើងនៅខាងក្រៅ ក្រុមប្រឹក្សារដ្ឋមន្រ្តី​OSCE នៅទីក្រុង​Milan។ ការបង្កហេតុរបស់ប្រទេសអ៊ុយក្រែន​នៅក្នុង Kerch Strait កាលពីថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ ២០១៨ និងកិច្ចទំនាក់​ទំនង​រុស្ស៊ី-ណាតូ​ បាន​ស្ថិតនៅលើកិច្ចពិភាក្សារបស់ពួកគេ៕

( ប្រភព TASS:  បកប្រែដោយលោក  មាស សំអុល )