សមាជិកសភាអាម៉េរិកនិយាយថា កិច្ចប្រជុំកំពូល ត្រាំ-គីម លើកទី២ ទំនងជានឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមករា  ឆ្នាំ២០១៩ — សមាជិកសភាអាម៉េរិកមួយរូប ត្រូវបានគេដកស្រង់សម្តីនៅថ្ងៃព្រហស្បតិ៍នេះដោយ​និយាយថា កិច្ចប្រជុំកំពូលលើកទី២មួយ រវាងប្រធានាធិបតី​អាម៉េរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក      គីម ជុង-អ៊ុន គឺទំនងជានឹងប្រព្រឹត្តទៅនៅក្នុងប្រទេស​វៀតណាម។

សមាជិកសភា លោក Michael McCaul ជាមាជិកសភាគណៈកម្មាធិការកិច្ចការ​បរទេស​​​មកពីគណៈបក្សសាធារណៈរដ្ឋ ​ត្រូវបានគេដកស្រង់សម្តី​ដោយវិទ្យុសំឡេងសហរដ្ឋ​អាមេរិក​(VOA) ដោយបាននិយាយកាលពីពេលមុននេះថា ខ្ញុំបានជួបប្រជុំជាមួយបណ្តា​ឯកអគ្គរដ្ឋទូតប្រចាំនៅអាស៊ីបូព៌ា-ប៉ាស៊ីហ្វិក ​កាលថ្ងៃម្សិលមិញ នៅឯក្រសួងការបរទេស។ វាគឺទំនងជា វានឹងត្រូវបានគេធ្វើឡើងនៅទីក្រុងហាណូយ។

ប្រទេសវៀតណាម ត្រូវបានគេយកមកជជែកដេញដោល​គ្នាអំពី​ថា ជាកន្លែងដ៏មាន​សក្តានុពលមួយ សម្រាប់កិច្ចប្រជុំកំពូលដែលបានស្រមើស្រម៉ៃ ដោយរួមជាមួយនឹងប្រទេស​ថៃ។ រដ្ឋាភិបាលវៀតណាម ត្រូវបានគេរាយការណ៍ថា បានបង្ហាញ​នូវឆន្ទៈរបស់ខ្លួន​ថា នឹង​ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ ជូនចំពោះកូរ៉េខាងត្បូង និងខាងជើង ជាពិសេស សហរដ្ឋអាមេរិក៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )