ការបោះឆ្នោតក្នុងប្រទេសថៃនឹងត្រូវពន្យាម្តងទៀតរហូតដល់ខែមីនា​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺ (១៩.០១.១៦)

ថៃ៖ មន្រ្តីក្នុងស្ថាប័នរៀបចំការបោះឆ្នោតរបស់ប្រទេសថៃ បាននិយាយកាលពីថ្ងៃអង្គារនេះថាការបោះឆ្នោតជាសាកលក្នុងប្រទេសថៃ ដើម្បីបញ្ចប់ការគ្រប់គ្រងប្រទេសដោយក្រុមយោធា
នឹងត្រូវពន្យាពីថ្ងៃទី ២៤ កុម្ភៈ រហូតដល់ខែ មីនា ។

មន្រ្តីមួយរូបរបស់ស្ថាប័នរៀបចំការបោះឆ្នោត បាននិយាយថា “​ការបោះឆ្នោតដែលគ្រោងធ្វើនៅថ្ងៃទី ២៤ ខែ កុម្ភៈនោះ នឹងមិនអាចប្រព្រឹត្តទៅបានទេ​ដោយសារគណៈកម្មាធិការរៀបចំការបោះឆ្នោតគ្មានពេលវេលាគ្រប់គ្រាន់ ដើម្បីរៀបចំ” ។​គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃ មិនបានប្រកាសអំពីការពន្យាពេលនេះ ទេ
ប៉ុន្តែមន្ត្រីពីររូបរបស់គណៈកម្មាធិការនោះ បានប្រាប់អ្នកកាសែតរបស់ទីភ្នាក់ងារព័ត៌មានរ៉យតឺ ថាការបោះឆ្នោតនៅថ្ងៃទី ២៤ ខែ កុម្ភៈ មិនអាចធ្វើទៅបានទេ ។ មន្ត្រី ម្នាក់នោះបានបញ្ជាក់ថា
ការបោះឆ្នោតទូទៅនេះ អាចនឹងធ្វើនៅថ្ងៃទី ១០ ឬក៏ទី ២៤ ក្នុងខែ មីនា ។

គណៈបក្សនយោបាយធំជាងគេបំផុត ក្នុងប្រទេសថៃ បាននិយាយថាពួកគេគ្មានជំទាស់នឹងការពន្យាពេលនេះទេ ។