ខ្មាន់កំាភ្លើងបានសម្លាប់មនុស្សអស់ចំនួន១៥នាក់ពេលវាយប្រហារមន្ទីរពេទ្យមួយកន្លែងក្នុងប្រទេសកេនយ៉ា​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (១៦.០១.១៩)

កេនយ៉ា​៖ ខ្មាន់កាំភ្លើងមួយក្រុម បានសម្រុកចូលទៅក្នុងមន្ទីរពេទ្យមួយកន្លែង ក្នុងទីក្រុងណាយរ៉ូប៊ីប្រទេសកេនយ៉ាកាលពីថ្ងៃអង្គារ ដោយបានបាញ់សម្លាប់មនុស្សយ៉ាងហោចណាស់អស់ ១៥ នាក់ ។
ក្រុមខ្មាន់កំាភ្លើងនោះ បានអះអាងថា ពួកគេគឺជា ក្រុមឥស្លាមឈ្មោះ អាល់ សាបាបដែលតំាងមូលដ្ឋាន នៅក្នុងប្រទេស សូម៉ាលី ។

ក្នុងចំណោមអ្នកដែលស្លាប់នោះ មានជនជាតិកេនយ៉ា ១១ នាក់ ជនជាតិអាមេរិកម្នាក់ជនជាតិអង់គ្លេសម្នាក់ និង ពីរនាក់ទៀត ​គេមិនទាន់ដឹងថាជាជនជាតិអ្វីទេ ។ប្រទេសកេនយ៉ា តែងតែជាមុខព្រួញនៃការវាយប្រហាររបស់ក្រុមឥស្លាមឈ្មោះ អាល់ សាបាបដែលតំាងមូលដ្ឋាន នៅក្នុងប្រទេស សូម៉ាលី ។ ក្រុមនេះ បានសម្លាប់មនុស្សអស់ចំនួន ៦៧ នាក់
ពេលវាយប្រហារចូលក្នុងហាងល់កទំនិញដ៏ធំមួយក្នុងទីក្រុង កាលពីឆ្នំា ២០១៣ និង កាលពីឆ្នំា ២០១៥ ពួកនេះបានសម្លាប់សិស្សអ់សចំនួន ១៥០ ​នាក់ពេលវាយប្រហារចូលក្នុងសកលវិទ្យាល័យ មួយកន្លែង។

ក្រុមឥស្លាមអាល់ សាបាប បាននិយាយថា ការវាយប្រហាររបស់ពួកគេគឺដើម្បីសងសឹកទៅលើទាហានរដ្ឋាភិបាលកេនយ៉ា ដែលតាំងមូលដ្ឋានក្នុងប្រទេសសូម៉ាលី ។​