ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលើកឡើងថា នៅតំបន់អាស៊ីប៉ាស៊ីហ្វិក រួម​ទាំង​ពិភ​ពលោកផងកំពុងប្រឈមទៅនឹងសង្គ្រាមពាណិជ្ជកម្ម សង្គ្រាមសពាវុធ អំពើភាវកម្ម

 

វិទ្យុជាតិកម្ពុជា៖ ដោយលោក ម៉ឹង កុសល់ រូបដោយ លោក អ៊ូកាណែល

សៀមរាប៖ សម្តេចតេជោបាន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបាន​​លើកឡើងថាពេលនេះ​​នៅក្នុងតំបន់​​អាស៊ីប៉ាស៊ីហ្វិក រួម​​ទាំង​​ពិភកលោកផងកំពុងប្រឈមនិងបញ្ហាសកលដួចជាសង្គ្រាមពាណិជ្ជកម្ម  សង្គ្រាម​​សពាវុធ  អំពើភាវកម្ម ការជួញដូរឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ  ការឆ្លងដែន  ការប្រែប្រួល​​ធម្មជាតិ គ្រោះសហន្តរាយធម្មជាតិការ  អសន្តិសុខ និងភាពក្រីក្រ ដែលកំពុងគម្រា មកំ​ហែងដល់ការអភិវឌ្ឍប្រកបដោយចិរភាពដល់ប្រទេសនៅលើកពិភពលោក។

សម្តេចបញ្ជាក់ថា«ដូច្នេះកិច្ចប្រជុំប្រឆាំងលើកទី២៧ នៃវេទិការសភាអាស៊ីប៉ាស៊ីហ្វិក លើក​ទី២៧​នៃពេលនេះពិតជាមានសារៈសំខាន់ សម្រាប់ប្រទេសនៅក្នុងតំបន់រួមទាំងកម្ពុជា ផង  ដើម្បី​​ពង្រឹ​ងភាពជាដៃគូនៃសភាអាស៊ីប៉ាស៊ីហ្វិក ឈានទៅសម្រេចបាននូវសន្តិភាពសន្តិ​សុខនៃកា​រអភិវឌ្ឍ​ប្រកបដដោយចីរភាព»។

ការបើកិច្ចប្រជុំនៅពេលនេះក៏ស្របពេលដែលកម្ពុជាទើបតែប្រារព្ធ ប្រវត្តិសាស្ត្រធំៗ ពីរ គឺ​​ខួប៤០ ឆ្នាំនៃទិវាតជ័យជំនះ៧មករា ១៩៧៩  -៧មករា ២០១៩ និងខូបលើកទី២០នៃ ការបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះឈ្នះ។

សម្តេចបញ្ជាក់ថា« ជាង៤០ឆ្នាំមុននេះទឹកដីក៏កំសត់នេះយើងខ្ញុំនេះ  គឺពោលពេញទៅ ដោយវាលពិឃាត នោះគឺជារឿងរ៉ាវដែលកើតឡើងកាលពីឆ្នាំជាង៤០ ឆ្នាំហើយក៏យើងខ្ញុំទើប តែប្រារព្វពិធីរួចហើយដែរ»។

ជាមួយគ្នានោះដែរសម្តេចក៏បានអរគុណដល់កងទ័ពវៀតណាម ដែលជួយដល់​​កម្ពុជាក្នុងរំដោះ​​​​ប្រទេស និងប្រជាជនកម្ពុជាឲ្យរួចផុតពីសេចក្តីស្លាប់ផងដែ។

សម្តេចតេជោ ក៏បានគូសបញ្ជាក់៖​ថា«កាលពីថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០១៨យើងទើបតែធ្វើខួបនៃន​​យោបាយនៃ​​ការអនុវត្តនយោបាយនៃការបញ្ចប់សង្គ្រាមទាំងស្រុង ។ ហេតុអ្វី​បានជាយើង​​ធ្វើរឿងនេះ? ក្នុងប្រវត្តិជាងរបស់កម្ពុជាប្រមាណជា៥០០​ឆ្នាំចុងក្រោយនេះគ្មានប្រទេ​​សណាមួយ​មានតំបន់​ត្រួតត្រាមួយនោះទេ ។ យើងតែងតែមានជម្លោះ ហើយជាប្រទេសមួយ​​ដែលមានតំបន់ត្រួត ត្រាច្រើន មិនតិចជាងពីរក្នុងពេលតែមួយ។ យើងធ្លាប់មាន​​តំបន់ត្រួតត្រាយ​រហូតដល់៤ នៅតំបន់តែមួយ  យើងធ្លាប់រាជរដ្ឋាភិបាល​​ចំនួនពីរក្នុងពេល​​តែមួយ។ ប៉ុន្តែចាប់ពីឆ្នាំ១៩៩៨ មកយើងខ្ញុំបានសម្រេច ជាតំបន់ត្រួតត្រាមួយព្រះ​​មហាក្សត្រ​​តែមួយ រាជរដ្ឋាភិបាលតែមួយ  និងកងកំលាំងតែមួយ »។

ក្នុងវេទិកការនោះដែរសម្តេចក៏បានលើកឡើងថាពីជំហររបស់កម្ពុជាត្រូវធ្វើយ៉ាងណាឲ្យប្រទេសមានចំណូលខ្ពស់ផងដែរ។ សម្តេចបញ្ជាក់ថា៖« មានសន្តិភាពទើបមានការអភិវឌ្ឍ មានការអភិវឌ្ឍនខ្លាំងខ្លា ទើបធានាបានសន្តិភាព ស្ថេរភាពចេរកាល»។

សម្តេចក៏បានផ្តល់អនុសាសន៍មួយចំនួនដល់វេទិការសភាអាស៊ីប៉ាស៊ីហ្វិកលើកទី២៧ ដើម្បីពិចារណានិងពិភាក្សាគ្នាមួយចំនួនដួចជា៖ទី១.ត្រូវរួមគ្នាយកចិត្តទុកដាក់លើតួនាទីរបស់អង្កការសហប្រជាតិ   តួនាទីអាស៊ាន  តួនាទីអង្កការមិនមែនរដ្ឋាភិបាល  និងវិស័យឯកជន ពិសេសគោល ដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព គ្រោះធម្មជាតិ  សន្តិសុខស្បៀង និងការកាត់បន្ថយភាពក្រីក្រ  ដែលបានដាក់ចេញដោយអង្កសហប្រជាជាតិ។ ទី២.ត្រូវរួមគ្នាលើកកម្ពស់ និងសិទ្ធិនិងសេចក្តីសេ ភាព ថ្លៃថ្នូរបស់មនុស្ស ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់អ ង្កការហសប្រជាជាតិ  និងកតិការផ្សេងៗ ពិសេសមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេស ណាមួយ ឬ បង្កើតសភាពផ្សេងៗ ដែលបង្កឲ្យមានអស្ថេរភាពនិងភាពវឹកវដល់ពិភពលោក។ ទី៣.ត្រូវរួមគ្នាដោះស្រាយជំលោះដែលកើតឡើងតាមរយៈការចរចាគ្នាដោយសន្តិវិធី  ឬដោយ ឈរលើគោលការណ៍ច្បាប់អន្តរជាតិ ឬតាមនយោបាយឈ្នះ ឈ្នះ  ដែលទទួល យកបាន ទាំងអស់។ទី៤.ត្រូវរួមគ្នាទប់ស្កាត់និងបង្កាបឲ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាពនូវអំពើភាវកម្ម  និងឧក្រិដ្ឋកម្មឆ្លងដែន គ្រប់ប្រភេទ ការជួនដូរគ្រឿងញៀន  ការជូញដូរវត្ថុបុរាណ្យ បទល្មើបច្ចេកវិទ្យាដែលប៉ះពាល់សង្គម  ជំងឺឆ្លងគ្រប់ប្រភេទ និងការជួញដួរស្ត្រី និងកុមារ ទី៥. ត្រូវរួមគ្នាលើកកម្កើងវប្បធម៌តាមរយៈការផ្លាស់ប្តូរបទពិសោធន៍រវាងប្រទេសក្នុងតំបន់ និងប្រទេសលើកពិភពលោក៕