ប្រព័ន្ធឃោនាកូរ៉េខាងជើង​ជំរុញឱ្យមានការអនុវត្តវិធានការ បដិភាគពីទីក្រុងវ៉ាស៊ីងតោន

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមករា   ឆ្នាំ២០១៩ — ប្រព័ន្ធឃោសនាកូរ៉េខាងជើងមួយបានជំរុញដល់អាម៉េរិកនៅថ្ងៃអង្គារនេះ ក្នុងការ​ចាត់​វិធានការ​អនុវត្តបដិភាគ​នៅក្នុងកិច្ចចរចាការធ្វើមិនឱ្យមាននុយក្លេអ៊ែរ ដោយព្រមានការ​ជាប់​គាំង​នុយក្លេអ៊ែរ​ នឹងមិនត្រូវបានគេដោះស្រាយទេ ប្រសិនបើទីក្រុងវ៉ាស៊ីងតោន​ នៅតែមានៈ​ក្នុងការដាក់ទណ្ឌកម្ម និងសម្ពាធនានានោះ។

ប្រព័ន្ធឃោសនារបស់កូរ៉េខាងជើង​ប្រចាំសប្តាហ៍​ Tongil Sinbo បាននិយាយនៅក្នុងចំណងជើងថា វាគឺមិនមាននរណាម្នាក់ផ្សេងក្រៅពីអាម៉េរិកនោះទេ ដែលត្រូវបានចោទពីបញ្ហានុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ ហើយប្រសិនបើវាមិនទទួលយកការទទួលខុសត្រូវរបស់ខ្លួនទេនោះ នៅពេលខាងមុខមានតែស្ថិតក្នុងលក្ខខណ្ឌដ៏អាក្រក់តែប៉ុណ្ណោះ ព្រមទាំងបានបង្ខំពួកគេទៅលើផ្នែកផ្សេងទៀត ដែលពីមុនមកបញ្ហានុយក្លេ-អ៊ែរមិនត្រូវបានគេដោះស្រាយឡើយ។

វាបានបន្ថែមទៀតថា វាគឺជាព័ស្តុតាងផ្ទាល់ខ្លួនដែលថា កិច្ចទំនាក់ទំនងទ្វេភាគីរបស់​យើង​អាចនឹងប្រសើរឡើងនៅក្នុងសន្តិភាពមួយដ៏ឆាប់ៗនេះ ប្រសិនបើអាម៉េរិកទទួលខុសត្រូវ ដោយយកចិត្តទុកដាក់​ និងមានវិធានការឆ្លើយឆ្លងគ្នា ចំពោះកិច្ចខិតខំប្រឹងប្រែងជាក់​ស្តែង​ជាសាធារណៈរបស់យើង៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )