ក្រុងម៉ូស្គូនិយាយថាប្រទេសជប៉ុនត្រូវតែទទួលស្គាល់ថាប្រជុំកោះឃ៊ូរីលគឺជារបស់ប្រទេសរុស្សី​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ​ វីកាល
ប្រភព ឆាណែលញូវអាស៊ី (១៥.០១.១៩)

ជប៉ុន៖ រដ្ឋមន្រ្តីការបរទេសរុស្សី លោក សៀហ្គេ ឡាវរ៉ុស បាននិយាយនៅថ្ងៃចន្ទនេះ​បន្ទាប់ពីបានជួបជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ថា ក្រុងតូក្យូត្រូវតែទទួលស្គាល់អធិបតេយ្យភាពរបស់ប្រទេសរុស្សី លើប្រជុំកោះឃ៊ូរីលខាងត្បូងដើម្បីជំរុញកិច្ចចរចារសន្តិភាពរវាងប្រទេសទាំងពីរ ឲ្យបន្តទៅមុខទៀត ។

រដ្ឋមន្រ្តីការទេសជប៉ុន និងរុស្សីបានជួបគ្នាជាលើកទីមួយ បន្ទាប់ពីមេដឹកនំាប្រទេសជប៉ុននិងប្រទេសរុស្សី បានព្រមព្រៀងគ្នាកាលពី ឆ្នំា ២០១៨ ថានឹងបង្កើនកិច្ចប្រឹងប្រែងដើម្បីឈានទៅដល់ការចុះហត្ថលេខាលើសន្ធិសញ្ញាមួយបញ្ចប់សង្គ្រាមលោកលើកទី ពីរ ។
កិច្ចពិភាក្សាគា្ន បានជាប់គាំងអស់ពេលជាច្រើនទសវត្សរ៍មកហើយ ដោយសារប្រទេសជប៉ុនបានទាមទារអធិបតេយ្យភាពលើកោះជាយុត្តិសាស្រ្តនេះដែលកងទ័ពអតីតសហភាពសូវៀតបានដណ្តើមកាន់កាប់នៅថ្ងៃចុងក្រោយនៃសង្ក្រាមលោកលើកទី​ពីរ ។

លោករដ្ឋមន្រ្តីការបរទេសរុស្សីបានថ្លែងក្នុងសន្និសីទកាសែតមួយបន្ទាប់ពីកិច្ចពិភាក្សាជាមួយលោករដ្ឋមន្ត្រីការបរទេសជប៉ុន ថា
គ្មានការជជែកពិភាក្សាគ្នាអំពីអធិបតេយ្យភាពលើប្រជុំកោះឃ៊ូរីល នោះទេ ។កោះទំាងនោះជាដែនដីរបស់ប្រទេសរុស្សី ។​​