សម្តេចវិបុលភក្តីសាយឈុំ​ចាត់ទុកសភារុស្ស៊ីជាដៃគូដ៏ល្អក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបានគាំ​​ទ្រ​​កម្ពុជា​​​​​ក្នុងគ្រាលំបាក

វិទ្យុជាតិកម្ពុជា៖ អត្ថបទ៖ ដោយចេម ហួត

MC៖សម្តេចវិបុលសេនាភក្តីសាយឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា​​បានចាត់ទុក​សភារុស្ស៊ី​​ជាដៃ​​គូដ៏ល្អ នៅតំបន់​​អាស៊ី-ប៉ាស៊ី​​ហ្វិកដែលបានជួយគាំ​​ទ្រប្រទេសកម្ពុជា​ក្នុងគ្រាលំបាកនា​​ពេល​កន្លងមក​​រហួតធ្វើ​​ឲ្យ​​កម្ពុជា​​​​​​មាន​​សន្តិភាព និង​​ការ​​​​អភិវឌ្ឍ​​​​​លើគ្រប់វិស័យ ។

សម្តេចវិបុលសេនាភក្តីសាយ ឈុំប្រធានព្រឹទ្ធសភាមានប្រសាសន៍ថា  ប្រទេសុស្ស៊ី បាន​​​​ជួយ​​គាំទ្រ និងជួយជ្រោមជ្រែង​​កម្ពុជាលើ​​គ្រប់វិស័យ​ក្នុងកាលៈ​ទេសៈក្នុងគ្រាលំបាកបន្ទាប់ពីក​​ម្ពុ​​ជា​​​រំដោះ​រួច​​ចេញពីរបបប្រល័យ ពូជសាសន៍ ប៉ុល ពត ហើយធ្វើឲ្យមានកម្ពុជាមានភាពស្មើមុខស្មើមាត់ និងរីករាចំរើនដូចបណ្តា​​ប្រទេស​​ផ្សេងៗ​​​នៅលើសកលលោក។

សម្តេចប្រធានព្រឹទ្ធសភាលើកឡើងបែបនេះ ក្នុងឱកាស​​ទទួលជួបស​​វនាការជាមួយ​​នឹង​ ឯកឧត្តម អង់ត្រេគ្លីម៉ូវ( Andrei Klimov) អនុប្រធានគណៈ​​កម្មា​ធិ​​ការកិច្ចការបរទេ​​​សនៃ​​ក្រុមប្រឹ​​ក្សា​សហព័ន្ធ​​រុស្ស៊ីនា​​​​រសៀលថ្ងៃទី១៤ខែមករា នៅសណ្ឋា​គារ Angkor Palace Resort ។

នៅក្នុងឱកាសនោះសម្តេច​បានវាយតម្លៃ​​ខ្ពស់ចំពោះទាក់ទំនង មិត្ត​ភាព សាមគ្គីភាព និងកិច្ច​​សហ​​ប្រតិ​​បត្តិ​ការរវាង​​ប្រទេស​​ទាំងពីរ ដែល​​កាន់​​​តែរីកចម្រើន​​និងរឹងមាំ​ជាបន្តបន្ទាប់ និងមាន​​ការគាំទ្រ​​គ្នាទៅវិ​​ញទៅ​មក​​​នៅ​​ក្នុងក្រប​​ខណ្ឌ​​អន្តរជាតិ។

សម្តេចប្រធានព្រឹទ្ធសភាថ្លែងអំណរគុណចំពោះប្រទេសរុស្ស៊ី​​ដែលបានបញ្ជូនអ្នក​សង្កេត​​​​​មក​សង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ដែលនឹងប្រព្រឹត្ត​​ទៅ​​​នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨  និងផ្តល់បទពិសោធន៍ជា​​ច្រើននៅក្នុងវិស័យ​​គ្រប់គ្រង​សន្តិសុខ និងសង្គម។ ជាក់ស្តែងការអញ្ជើញ​​មកចូល​រួមកិច្ចប្រជុំ​ប្រចាំ​ឆ្នាំលើក​ទី២៧ នៃ​វេទិកាស​​​​ភាអាស៊ី-ប៉ាស៊ីហ្វិក និងក្នុងឱកាសការប្រកាសបង្កើត​​ក្រុមប្រឹក្សា​​វប្បធម៌អាស៊ី ដែល​ប្រ​ព្រឹត្ត​​​​ទៅ​​ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅខេត្តសៀម​រាបរបស់ថ្នាក់ដឹក​​នាំ​សភា​​​​​រុស្ស៊ី​​នៅ​ពេល​នេះ គឺជាការលើកទឹកចិត្តដល់​​ប្រទេសកម្ពុជាដែលធ្វើជាម្ចាស់ផ្ទះ និង​​ជា​ការ​​​​ចូល​រួមចំ​​ណែកដល់ការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ច​​សហប្រតិ​​បត្តិ​​កា​រ​​​​រវាង​​ប្រទេស និងប្រជាជនទាំងពីរ កម្ពុជា-រុស្ស៊ី។

ឯកឧត្តម អង់ត្រេគ្លីម៉ូវ( Andrei Klimov) បានបញ្ជាក់ថា ប្រទេសរុស្ស៊ី និង​ប្រទេស​​កម្ពុជា​​គឺជា​​ដៃគូដ៏​ល្អនៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វីក ហើយទំនាក់ទំនងសាមគ្គីភាព មិត្តភាពណនិងកិច្ច​សហប្រតិការរវាងប្រជាជន និងប្រទេសទាំងពីរ បានឆ្លើយតបទៅ​​នឹងតម្រូវការរួម ព្រមទាំង​​បាន​​រួមចំណែកពង្រឹងដល់ឯករាជភាព អធិបតេយ្យភាព និងការប្រឆាំងចំពោះ​​ការជ្រៀត​​ជ្រែកពី​ប្រទេសខាងក្រៅ៕