ប្រធានវេទិសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧ជំរុញឲ្យមេដឹកនាំសភានៅលើពិភពលោករួមគ្នាលើកកម្ពស់សិទ្ធិស្រី្ត

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត
សៀមរាប៖ ប្រធានវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧បានជំរុញឲ្យមេដឹកនាំ សភានៅលើពិភពលោករួមគ្នាលើកកម្ពស់ និងផ្តល់ឱកាសឲ្យបានច្រើនដល់ស្រី្ត និងកុមារីឲ្យដើម្បីបានចូលរួមក្នុងការអភិវឌ្ឍជាតិទាំងថ្នាក់ជាតិ និងក្រោមជាតិ ។

ថ្លែងបើកកិច្ចប្រជុំសមាជិកសភាស្រ្តី នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ នាទី ក្រុងសៀមរាប ថ្ងៃទី ១៤ ខែមករា នេះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ នៃសភាអាស៊ីប៉ាស៊ីហ្វិកទាំងអស់ លើកកម្ពស់សមភាព យេនឌ័រ ជាពិសេសការអប់រំមូលដ្ឋានសម្រាប់ក្មេងស្រី ដែលរស់នៅតំបន់ដាច់ស្រយាល និងក្មេង ស្រីងាយរងគ្រោះ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងសកលលោក ។
ជាពិសេសរាល់ប្រព័ន្ធគាំពារសង្គមទាំងអស់ គួរបង្កើនមូលនិធិ និងការយកចិត្តទុកដាក់ចំពោះស្រ្តី និងក្មេងស្រី និងជាពិសេសជនដែលរងគ្រោះដោយប្រធានសក្តិផ្សេងៗ ។

ជាមួយគ្នានោះសម្តេចប្រធានរដ្ឋសភាកកម្ពុជាជំរុញឲ្យបង្កើតឱ្យមានយន្តការតាមដាន វាយត ម្លៃនិងរៀនសូត្រអំពីសមភាពយេនឌ័រ នៅក្នុងវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក សម្រាប់តាមដានពីកា រអនុវត្តសេចក្តី សម្រេចរបស់យើងស្តីពីការផ្តល់ភាពអង់អាចដល់ស្ត្រីនិងសមភាពយេនឌ័រ និងផ្តល់ការគំាទ្រគ្នាទៅវិញទៅមក ។
ជាការឆ្លើយតប សមាជិកសភាស្រ្តី នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ ទាំងអស់បានគាំទ្រ និងឯកភាព ដោយបានប្តេជ្ញា រួមគ្នាពង្រឹងភាពជាដៃគួដើម្បីសមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្រ្តី និងកុមារ។ ជាពិសេសនឹងជំរុញឲ្យមានការដាក់ចេញនូវសេចក្តីសម្រេចរួមមួយដើម្បីការពារស្ត្រី និងកុមារឲ្យស្មើរភាពទៅនឹងបុរសទាំងនៅស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ និងផ្តល់ឱកាសដល់ស្រ្តីក្នុងការចូលរួមធ្វើសេចក្តីសម្រេចគ្រប់កំរិត៕