រដ្ឋសភាកម្ពុជា និងឡាវពង្រឹងកិច្ចសហប្រតិបត្តិការទំនាក់ទំនងឲ្យកាន់តែល្អប្រសើរ

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយលោកចេម ហួត
រដ្ឋសភាកម្ពុជា និងឡាវពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកទំនាក់ទំនង ឲ្យកាន់តែល្អប្រសើរដើម្បីបំរើផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។

ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧ នៅសណ្ឋាគារសុខា ខេត្តសៀមរាប សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានចុះហត្ថលេខា ជាមួយលោក ជំទាវ ផានី យ៉ា ធូទូ ប្រធានរដ្ឋសភាឡាវ លើអនុស្សរណៈមួយចំនួនពាក់ព័ន្ធទៅនឹងការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំរដ្ឋសភា ការទប់ស្កាត់បទល្មើសឆ្លងដែន ជាដើម។
ប្រាប់អ្នកសារព័ត៌មានក្រោយការចុះហហត្ថនេះ ឯកឧត្តម ឈាង វុន សមាជិករដ្ឋសភាបានបានឲ្យដឹងថា អនុស្សរណៈទ្វេភាគីនេះ ជាការបន្តពីកិច្ចសហប្រតិបត្តិកាដែលមានកន្លងមក ដូចជាការជំរុញឲ្យមានការផ្លាស់ប្តូរគណៈប្រតិភូសភា នៃប្រទេសទាំងពីរ ការផ្លាស់ប្តូរ ដំណើរការធ្វើច្បាប់ទៅវិទៅមកផងដែរ។

លោក ជំទាវ ផានី យ៉ា ធូទូប្រធានរដ្ឋសភា ប្រទេសឡាវបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ ល្អរវាងសភាកម្ពុជា និងឡាវតាំងពីដើមកន្លងមកដោយបានគាំទ្រគ្នាទៅវិញទៅមកទាំងថ្នាក់តំបន់ និងនៅលើពិភពលោក។
លោកជំទាវ បានកោតសរសើរចំពោះការរៀបចំកិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧នៅកម្ពុជា នៅពេលនេះ ដែលធ្វើឲ្យប្រទេសមួយចំនួន ជាពិសេសប្រទេសឡាវអាចយកជាគំរួក្នុងការរៀបចំធ្វើម្ចាស់ផ្ទះកិច្ចប្រជុំផ្សេងៗនៅពេលក្រោយផងដែរ៕