មីយ៉ាន់ម៉ាបើកមជ្ឈមណ្ឌលស្នើសុំទិដ្ឋាការពីរក្នុងខេត្តយុនណានប្រទេសចិន

AKP ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ — មជ្ឈមណ្ឌលស្នើសុំទិដ្ឋាការភូមាចំនួន២ កន្លែង បានបើកកាលពីថ្ងៃសៅរ៍​នៅក្នុងទីក្រុង Mangshi  និង Ruili ក្នុងខេត្តយុនណាន ប្រទេសចិនភាគនិរតី ដែលមាន​ព្រំដែនជាមួយប្រទេសមីយ៉ាន់ម៉ា ។

ផ្តល់អំណាចឱ្យដោយអគ្គក្នុងស៊ុលសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅគុនមីងនោះ មជ្ឈមណ្ឌល នេះ ដែលទាំងពីរស្ថិតនៅក្នុងតំបន់ស្វ័យត Dehong Dai និង Jingpo  នោះនឹងផ្តល់សេវាដែលរួមមានការស្នើសុំទិដ្ឋាការ,ការពិគ្រោះយោបល់ព័ត៌មាន,ការរៀបចំកិច្ចប្រជុំពាណិជ្ជកម្ម ​ព្រមទាំងការរៀបចំការធ្វើដំណើរ។

លោក U Soe Paing  អគ្គកុងស៊ុល ប្រទេសមីយ៉ាន់ម៉ា ដែលមានមូលដ្ឋាននៅគុនមីង ទីក្រុងរដ្ឋធានី ខេត្តយុនណាន បាននិយាយថា ការបើកមជ្ឈមណ្ឌលពីរនេះ នឹងធ្វើឱ្យស៊ីជម្រៅការផ្លាស់ប្តូរគ្នា ជាមិត្តរវាង Dehong   និងមីយ៉ាន់ម៉ា ព្រមទាំងនឹងជួយសម្រួលដល់ពួកទេសចរណ៍ចិន ។  ដោយស្ថិតនៅលើព្រំដែនចិន  – មីយ៉ាន់ម៉ានោះ  Dehong   និងដើរតួនាទីយ៉ាងសំខាន់ធ្វើជាវេទិកាមួយ សម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។

លោក Wei Gang  អភិបាលតំបន់ Dehong បាននិយាយថា ប្រជាជនចិនកាន់តែច្រើនកំពុងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា តាម Dehong   ដើម្បីធ្វើទេសចរណ៍ ឬ ធ្វើពាណិជ្ជកម្ម ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយលោកនិយាយបន្ថែមថា ការហោះហើរ ដោយត្រង់មួយដែលភ្ជាប់ Mangshi  និងទីក្រុង ម៉ង់ដាឡេរបស់ភូមា នឹងបើកក្នុងពេលឆាប់ៗនេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )