សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋជំរុញឱ្យលោកត្រាំបើកការងាររដ្ឋាភិបាលឡើងវិញ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (១៤.០១.១៩)

អាមេរិក៖ កាលពីថ្ងៃអាទិត្យសមាជិកព្រឹទ្ធសភារបស់គណបក្សសាធារណរដ្ឋម្នាក់ដែលជិតស្និទ្ធជាមួយលោកប្រធានាធិបតីដូណល់ត្រំា ​បានគាំទ្រការផ្តើមការងារឡើងវិញរបស់រដ្ឋាភិបាល​ នៅថ្ងៃទី ២៣ ​នៃការផ្អាកការងារដ៏យូរបំផុតមិនធ្លាប់មានដើម្បីបើកផ្លូវឱ្យមានកិច្ចចរចារស្តីពីកិច្ចព្រមព្រៀងលើការចំណាយ ដែលអាចនឹងឆ្លើយតបតាមការស្នើរបស់លោកត្រាំទាក់ទងនឹង​សន្តិសុខតាមព្រំដែន ។

គណបក្សប្រជាធិបតេយ្យនៅក្នុងសភាបានច្រានចោលសំណើររបស់លោកត្រាំចំពោះច្បាប់ ​ថវិកាសម្រាប់រដ្ឋាភិបាលដែលក្នុងនោះមានរួមទាំងថវិកា ៥,៧ ពាន់លានដុល្លារសម្រាប់កសាងជញ្ជាំងតាមព្រំដែនអាមេរិកជាមួយប្រទេសម៉ិកស៊ិក។ ​គណបក្សប្រជាធិបតេយ្យបានបដិសេធការចរចារបន្តទៀតរហូតដល់រដ្ឋាភិបាលត្រូវបានបើកឡើងវិញបន្ទាប់ពីផ្អាកចាប់តាំងពីថ្ងៃទី ២២ ខែធ្នូឆ្នាំ២០១៨មក។

ប្រសិនបើការចរចារមិនរីកចម្រើនទៅ​មុខទេនោះលោកត្រាំនឹងប្រកាសប្រើប្រាស់ថវិការរបស់ប្រទេសក្នុងគ្រាអាសន្នដែលជាមធ្យោបាយតែមួយគត់ដើម្បីទទួលបានថវិការកសាងជញ្ជាំងព្រំដែនរបស់គាត់ហើយផែនការនេះក៏មិនទទួលការគាំទ្រពីសមាជិកគណបក្សសាធារណរដ្ឋមួយចំនួន​ផងដែរ ។