សេតវិមានស្នើសុំជម្រើសដើម្បីធ្វើការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់កាលពីរដូវស្លឹកឈើជ្រុះឆ្នំាមុន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (១៤.០១.១៩)

អាមេរិក៖ តាមព័ត៌មានរបស់កាសែត វ៉ល់ស្ទ្រីតស្យួណល់ ចេញផ្សាយកាលពីថ្ងៃអាទិត្យនេះ បានឲ្យដឹងថាក្រុមសន្តិសុខជាតិរបស់សេតវិមានអាមេរិកបានស្នើសុំកាលពីរដូវស្លឹកឈើជ្រុះនាឆ្នំា​​ ២០១៨ ឱ្យមន្ទីរបញ្ចកោណផ្តល់នូវជម្រើសសម្រាប់ការវាយប្រហារប្រទេសអ៊ីរ៉ង់បន្ទាប់ពីក្រុមសកម្មប្រយុទ្ធមួយក្រុមដែលជាសម្ព័ន្ធមិត្តរបស់ក្រុងតេអេរ៉ង់បានបាញ់គ្រាប់ផ្លោងចូលទៅក្នុងតំបន់មួយនៅទីក្រុងបាដាដដែលជាទីតាំងរបស់ស្ថានទូតអាម៉េរិក។

តាមសារព័ត៌មានបាននិយាយថាការសម្រេចចិត្តស្វែងរកជម្រើសនេះត្រូវបានបង្កឡើងដោយសារឧបទ្ទវហេតុមួយដែលកើតឡើងនៅក្នុងខែកញ្ញា ឆ្នំា ២០១៨ ដែលក្នុងនោះគ្រាប់ផ្លោងចំនួនបីគ្រាប់ត្រូវបានបាញ់ចូលក្នុងតំបន់ការទូតនៅទីក្រុងបាដាដ។

មន្ទីរបញ្ចកោណបានធ្វើតាមសំណើនេះប៉ុន្តែគេមិនដឹងថាតើជម្រើសនេះត្រូវបានអនុម័តដោយសេតវិមានឬដោយប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំនោះទេ។