អាមេរិច និងកូរ៉េខាងជើងត្រឡប់មកធ្វើកិច្ចចរចាគ្នាឡើងវិញ ស្តីអំពីកិច្ចប្រជុំកំពូលលើកទី២

AKP ភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩​n — បេសកជនកំពូលរបស់ទីក្រុងសេអ៊ូលប្រចាំនៅទីក្រុងវ៉ាស៊ីងតោន បាននិយាយកាលពី​ថ្ងៃ​អង្គារថា អាម៉េរិក និងកូរ៉េខាងជើង​បន្តធ្វើឱ្យមានកិច្ចចរចាគ្នាឡើងវិញ ដើម្បីរៀបចំកិច្ចប្រជុំ​កំពូល​លើកទី២មួយ រវាងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េ​ខាងជើង​លោក គីម ជុង-អ៊ុន ។​

លោក គីម និងលោក ត្រាំ​ ដែលអ្នកទាំងពីរធ្លាប់បាននិយាយថា ពួកគេចង់ធ្វើកិច្ចប្រជុំម្តង​ទៀត ដើម្បីតាមដានលើកិច្ចប្រជុំកំពូលលើកទី១ជាប្រវត្តិសាស្ត្ររបស់ពួកគេ កាលពីខែមិថុនា ឆ្នាំកន្លង​ទៅនោះ ដែលបានបង្កើតនូវកិច្ចព្រមព្រៀងមួយ​ ដើម្បីធ្វើការងារឆ្ពោះទៅរកការបញ្ចប់​ការធ្វើមិនឱ្យមាននុយក្លេអ៊ែរ​នៅលើឧបទ្វីបកូរ៉េ ក្នុងការប្តូរទៅនឹង​ការធានាខាងផ្នែកសន្តិសុខ​ពីអាម៉េរិក។

ឯកអគ្គរដ្ឋទូតលោក ចូ យ៉ុង-ចេ បានប្រាប់ពួកអ្នកយកព័ត៌មានដោយសង្ខេបថា វាហាក់​ដូចជាបញ្ជាក់ដល់ខ្ញុំថា កិច្ចទំនាក់ទំនងដែលបានកើតឡើងវិញ​សម្រាប់កិច្ចប្រជុំកំពូល​កូរ៉េខាង​ជើង-អាម៉េរិកមួយ​នឹងបន្តធ្វើឡើង​។ លោកមិនបានអធិប្បាយអំពីទំនាក់ទំនងនោះ ប៉ុន្តែបាន​បន្ថែមថា ប្រធានាធិបតីត្រាំ និងលោកប្រធានគីម ​បានអះអាងថា នឹងធ្វើ​ដូច្នេះខ្ញុំសង្ឃឹមថា កិច្ចប្រជុំ​រៀបចំសម្រាប់ជំនួបកំពូលនេះ នឹងត្រូវបានគេធ្វើឡើងនាពេលឆាប់ៗខាងមុខនេះ។

រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក ម៉ិក ពុំពីអូ និងមន្រ្តីជាន់ខ្ពស់កូរ៉េខាងជើងលោក ​គីម យ៉ុង-ចុល​បានសង្ឃឹមថា នឹងគ្រោងចាប់ផ្តើមធ្វើឡើងកាលពីខែវិច្ឆិកា ក្នុងថ្ងៃចូលឆ្នាំថ្មី​ឆ្នាំ​សា​កល ប៉ុន្តែកិច្ចប្រជុំនេះ ត្រូវបានលប់ចោលវិញដោយកត់ក្រហល់បំផុត។ បន្ទាប់មកទៀត លោក​ ត្រាំ បាននិយាយថា កិច្ចប្រជុំនេះអាចនឹងប្រព្រឹត្តទៅនៅក្នុងខែមករា ឬខែកុម្ភៈ ខាងមុខ​នេះ៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល)