កូរ៉េខាងជើងអាចនឹងបង្ហាញចិនពីមធ្យោបាយថ្មី

AKP ភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩​ — អ្នកវិភាគបាននិយាយនៅទីក្រុងវ៉ាស៊ីងតោនកាលពីថ្ងៃអង្គារថា មេដឹកនាំកូរ៉េខាងជើង លោក គីម- ជុង-អ៊ុន បានបង្ហាញខ្លួននៅក្នុងដំណើរទស្សនកិច្ច​ដ៏ភ្នាក់​ផ្អើលរបស់លោក ទៅកាន់​ប្រទេសចិននាសប្តាហ៍នេះ ដែលទីក្រុងប៉េកាំង​អាច​នឹង​មានមធ្យោបាយថ្មីមួយ ដោយលោក​បាននិយាយថា លោកអាចនឹងបន្តធ្វើ ប្រសិនបើកិច្ចចរចានានាជាមួយ​អាម៉េរិក មិនមានបញ្ហា​អ្វីនោះ។

លោក គីម គឺធ្វើទស្សនកិច្ចជាលើកទី៤របស់លោក ទៅកាន់ប្រទេសសម្ព័ន្ធមិត្តមួយនេះ តែក្នុងអំឡុងពេលមិនដល់មួយឆ្នាំផង​ ចំពេលដែលការបន្តការជាប់គាំង រវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីងតោន​ចំពោះរបៀប ដែលរបបនេះនៅឃ្លាតឆ្ងាយនោះថា នឹងបន្តដើម្បីរុះរើ​កម្មវិធី​អាវុធនុយ​ក្លេអ៊ែរ​របស់ខ្លួន​ ហើយនិងអ្វីដែលជាសម្បទានរបស់អាម៉េរិកនឹងត្រូវផ្តល់ឱ្យ​ត្រឡប់​មកវិញនោះ។

សេចក្តីរាយការណ៍​ពីលោក គីម បានជួបប្រជុំជាមួយប្រធានាធិបតីចិនលោក ស៊ី ជិនពីង​​ដ៏ខ្លីបន្ទាប់ពីការមកដល់របស់លោក​នៅទីក្រុងប៉េកាំង​កាលពីថ្ងៃអង្គារ​ ប៉ុន្តែលោកមិន​បាន​​លម្អិតពីកិច្ចប្រជុំនោះថា នឹងមានអ្វីកើតឡើងនោះទេ។

លោក Harry Kazianis អ្នកជំនាញកូរ៉េខាងជើងមួយរូប​នៅមជ្ឈមណ្ឌលផលប្រយោជន៍​ជាតិ បាននិយាយថា ​ លោក គីម ចង់រំលឹកដល់រដ្ឋបាលលោក ត្រាំ ថា លោកធ្វើអ្វីៗមាន​លក្ខណៈ​ជាការទូត ហើយស្ថិតនៅក្នុងជម្រើសផ្នែកសេដ្ឋកិច្ច ដែលទីក្រុងវ៉ាស៊ីងតោន និង​ទីក្រុងសេអ៊ូល​អាចផ្តល់ឱ្យ។

មេដឹកនាំកូរ៉េខាងជើងបាននិយាយនៅក្នុងសន្ទរកថារបស់លោកថា ប្រសិនបើអាម៉េរិក​មិន​រក្សា​នូវកិច្ចសន្យារបស់ខ្លួន​ ហើយបានរក្សាទុកនូវការដាក់ទណ្ឌកម្ម និងដាក់សម្ពាធលើ​របៀប​នេះទៀតនោះ កូរ៉េខាងជើងអាចនឹងបង្ខំចិត្ត ដើម្បីស្វែងរកមធ្យោបាយថ្មីមួយ ក្នុងការ​ការពារ​បូរណភាពទឹកដី និងផលប្រយោជន៍របស់ខ្លួន ព្រមទាំងការលើកកម្ពស់សន្តិភាព និង​ស្ថិរភាពនៅលើឧបទ្វីបកូរ៉េ។

លោកមិនបាន​អធិប្បាយចំពោះអ្វី ដែលគេអាចហៅបានថា ជាមធ្យោបាយថ្មីមួយនោះ​ទេ ប៉ុន្តែលោក Kazianis បានគូសបញ្ជាក់ថា ប្រទេសចិននៅតែធ្វើជាជោគវាសនារបស់​កូរ៉េខាងជើង៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល)