ការធ្វើដំណើររបស់ជនបរទេសទៅកាន់ប្រទេសចិនកើនឡើង១១ភាគរយ

AKP ភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩  — តួលេខពីរដ្ឋការអន្តោប្រវេសន៍ថ្នាក់ជាតិបានបង្ហាញឱ្យឃើញថា ចំនួនការធ្វើដំណើរដែលបានធ្វើឡើងដោយពួកជនបរទេសទៅប្រទេសចិន បានឆ្លងកាត់សញ្ញាសម្គាល់៩០លាននាក់សម្រាប់ពេលជាលើកដំបូងដែលបានឡើងទៅដល់ ៩៥,៣២ លាននាក់ក្នុងឆ្នាំ ២០១៨ , កើនឡើង១១,៦ភាគរយពីឆ្នាំ ២០១៧ ។

តាមទិន្ន័យនោះឱ្យដឹងថា ប្រទេសនៅលើគេចំនួន១០ នៃចំនួនការធ្វើដំណើរដែលធ្វើឡើងដោយជនជាតិរបស់ពួកគេទៅកាន់ប្រទេសចិនក្នុងឆ្នាំ ២០១៨ នោះគឺប្រទេសមីយ៉ាន់ម៉ា, វៀតណាម , កូរ៉េខាងត្បូង , ជប៉ុន , ស.រ.អា , រុស្ស៊ី , ម៉ុងហ្គោលី , ម៉ាឡេស៊ី , ហ្វីលីពីន, និងសិង្ហបុរី ។

ពួកជនបរទេសសរុបទាំងអស់ ១០១, ០០០ នាក់បានធ្វើទស្សនកិច្ចប្រទេសចិននៅក្រោមនយោបាយឆ្លងកាត់ដោយគ្មានទិដ្ឋាការ​ពី៧២ ម៉ោង ឬ ១៤៤ ម៉ោងដែលកើនឡើង ២៣, ៩ ភាគរយលើសពីឆ្នាំមុន ។

តួលេខនេះបានបង្ហាញឱ្យឃើញថា ចំនួនការចេញនិងការចូលឆ្លងកាត់ព្រំដែនធ្វើឡើងដោយពលរដ្ឋចិនបានកើនឡើងសម្រាប់ឆ្នាំជាប់គ្នាទី១៥ ក្នុងឆ្នាំ ២០១៨ នៅពេលដែលចំនួននេះ បានកើនឡើង១២ ភាគរយបើប្រៀបធៀបទីនឹងឆ្នាំពីមុនទៅដល់ ៥៦០លាននាក់ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )