ប្រធានធនាគារពិភពលោក​លោក ជីម យុង គីម ​ប្រកាសលាលែងចេញពីតំណែង

AKP ភ្នំពេញ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ — កាលពីថ្ងៃចន្ទ នាយកធនាគារពិភពលោក លោក ជីម យ៉ុង គីម បានប្រកាស​ពីការ​លាលែងចេញពីតំណែងរបស់លោក មានរយៈពេលជិតបីឆ្នាំ ដែលបានចាកចេញពីតំណែង​របស់​លោកនេះ​ ប៉ុន្តែនៅមិនទាន់មានមូលហេតុជាផ្លូវការ​សម្រាប់ការសម្រេចចិត្តរបស់លោក​នៅ​ឡើយទេ។

ពលរដ្ឋអាម៉េរិកដើមកំណើតកូរ៉េរូបនេះ បាននិយាយនៅលើបណ្តាយព័ត៌មានសង្គម Twitter ថា លោក នឹងលាលែងពីតំណែងនាថ្ងៃទី០១ ខែកុម្ភៈ ខាងមុខនេះ បន្ទាប់ពីការបម្រើ​ការងារ​នៅក្នុងតួនាទីនេះ ចាប់តាំងពីឆ្នាំ២០១២មក។
លោកបានសរសេរថា វាគឺជាអភ័យឯកសិទ្ធិមួយដ៏ធំសម្បើមណាស់ ដែលខ្ញុំអាច​ស្រមៃ​ថា មិនធ្លាប់បានដឹកនាំបុគ្គលិក​នៃស្ថាប័នមួយដ៏ធំបែបនេះទេ ក្នុងការនាំយើង​ឱ្យទៅកាន់​តែជិតស្និទ្ធនឹងពិភពលោក​មួយដែលទីបញ្ចប់គឺគ្មានភាពក្រីក្រនោះ។
ធនាគរពិភពលោក(WB)បាននៅក្នុងរបាយការណ៍មួយថា លោក គីម នឹងចូលរួមនៅ​ក្នុង​ក្រុមហ៊ុនមួយ ហើយបានផ្តោតទៅលើការបង្កើនការវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធ នៅ​ក្នុង​បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ WB បាននិយាយថា សេចក្តីលម្អិត នឹងត្រូវបានគេប្រកាស​ឱ្យ​ដឹងនាពេលឆាប់ៗនេះ។

អតីតវេជ្ជបណ្ឌិតដែលមានអាយុ៥៩ឆ្នាំរូបនេះ នឹងចូលរួមឡើងវិញនៅក្នុង​ក្រុមប្រឹក្សា​ភិបាលនៃភាពជាដៃគូ ផ្នែកសុខភាពផងដែរ​ ជាអង្គការមួយដែលលោកជាសហស្ថាបនិក​អស់​រយៈពេលជាង៣០ឆ្នាំកន្លងមកនេះ ព្រមទាំងបានបន្តធ្វើការងារនៅក្នុងតួនាទីសំខាន់ៗទៀត នៅក្នុងសាកលវិទ្យាល័យប្រោន(Brown) ។ លោក គីម​ កើតនៅក្នុងទីក្រុងសេអ៊ូល ក្នុងឆ្នាំ១៩៥៩ ហើយបានភៀសខ្លួនទៅអាម៉េរិក ជាមួយនឹងក្រុមគ្រួសាររបស់លោក ​ក្នុងអាយុ៥ឆ្នាំ៕

( ប្រភព យន់ហាប់:បកប្រែដោយលោក មាស សំអុល )