ខេត្តកំពង់ចាមតាំងពិព័រណសមិទ្ធិផលនិងផលិតផលអបអរខួបទី៤០ទិវាជ័យជំនៈ៧មករា

វិទ្យុជាតិកម្ពុជា៖ ដោយ លោកស្រី សម ផល្លា មន្ទីរព័ត៌មានខេត្តកំពុងចាម÷ដើម្បីអបអរសាទរខួបលើកទី៤០ឆ្នាំនៃថ្ងៃជ័យជំនះ៧មករា១៩៧៩២០១៩សាលាខេត្តកំពង់ចាមបានរៀបចំព្រឹត្តិការណ៍តាំងពិពរណ៍ជាលក្ខណ:ទ្រង់ទ្រាយធំមួយដែលមានរយ:ពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៦ដល់១០ខែមករានេះ ដោយមានការដាក់តាំងបង្ហាញពីសមិទ្ធិផលនានា តាមបណ្តាលមន្ទីរ អង្គភាព ស្រុក ក្រុង និងផលិតផលរបស់កសិករក្នុងខេត្តកំពង់ចាមទាំងមូល ។ពិធីតាំងពិព័រណសិមិទ្ធផល និងផលិតផលនេះ ប្រារព្ធឡើងក្រោយបរិវេណមន្ទីរវប្បធម៍ និងវិចិត្រសិល្ប:ខេត្តកំពង់ចាម។លោក ឈាង បូរិន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម ស្តីទី បានប្រាប់ឲ្យដឹងថា ការប្រារព្ធពិធីតាំងពិពរណ៍គឺធ្វើឡើងដើម្បីអបអរសាទខួបលើកទី៤០ឆ្នាំនៃថ្ងៃជ័យជំនះ៧មករាដែលប្រជាជនខ្មែរចង់ចាំមិនភ្លេចនូវភាពលំបាក កាប់សម្លាប់គ្នា គមានសិទ្ធិសេរីភាព និងធ្វើការងារលើសកម្លាំងជាដើមនឹងដើម្បីរំលឹកហើយយបង្កើតភាពសប្បាយរីករាយទើប អាជ្ញាធរខេត្តកំពង់ចាមបានរៀបចំការដាក់ពិពណ៍ផលិតផលដែលកសិករក្នុងទូទាំងយកមកដាក់លក់និងបង្ហាញនូវសមិទ្ធិផលជាច្រើនដែលកំពុងរីកចម្រើននិងអភិវឌ្ឍន៍តាមបណ្តាលក្រុងស្រុកទាំង១០ក្នុងខេត្តកំពង់ចាមផងដែរ។ដោយឡែក កាលពីរសៀលថ្ងៃទី៧មករានេះ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាមបានអញ្ជើញចូលរួមសំណេះសំណាលជាមួយនិងអាជីវករនិងតាមស្តង់ពិព័រណតាមបណ្តាលមន្ទីរស្រុកក្រុងដែលកំបាន រៀបចំ ដើម្បីបង្ហាញនូវសមិទ្ធិផលរបស់ខ្លួនក្នុងរយ:ឆ្នាំកន្លងទៅក្រោមការដឹកនាំប្រទេសរបស់សម្តេចតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រី ដែលបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពការអភិវឌ្ឍន៍និងរីកចម្រើនជាបន្តបន្ទាប់។ចំពោះ ស្តង់ដែលបានតាំងពិព័រណផលិតផល និងសមិទ្ធិផលតាមបណ្តាលស្រុកក្រុង មន្ទីរ អង្គភាពជុំវិញខេត្តមានចំនួន៣៨ស្តង់ សរុបទាំងអស់មាន១៧០ស្តង់បូករួមជាមួយស្តង់អាជីវករ កសិករនៅតាមបណ្តាលស្រុកក្រុងក្នុងខេត្តកំពង់ចាម ៕