សម្តេចតេជោហ៊ុន​ សែន​ ចាត់ទុកស្មារតី៧មករា គឺជាកំលាំងយ៉ាងធំធេងធ្វើឲ្យកម្ពុជាឈ្នះគ្រប់ឧបសគ្គនិងការលំបាកសព្វបែបយ៉ាង

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ធី​ណា​ ឌី​ណេ​ និង​ លោក​ អ៊ូ​ កាណែល​​៖


សម្តេចតេជោនាយករដ្ឋមន្រ្តីនៅតែបន្តចាត់ទុកស្មារតី៧មករា គឺជាកំលាំងយ៉ាងធំធេង ដែលធ្វើឲ្យកម្ពុជាយកឈ្នះគ្រប់ឧបសគ្គនិងការលំបាកសព្វបែបយ៉ាង ក្នុងការកសាងនិងការពារជាមាតុភូមិ។
ថ្លែងក្នុងពិធីមហាមីទ្ទីញរំលឹកខួបអនុស្សាវរីយ៍៤០ឆ្នាំនៃទិវាជ័យជម្នះ៧មករា ១៩៧៩ ៧មករា ២០១៩នៅព្រឹកថ្ងៃទី៧ ខែមករានេះ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា ស្មារតី៧មករាគឺជាសាមគ្គីភាពវីរៈភាពនឹងជ័យជំន្នះ ដែលបច្ចុប្បន្នកម្ពុជាកំពុងឈរយ៉ាងរឹងមាំក្នុងភាពជាម្ចាស់លើប្រទេសជាតិនិងជោគវេសនារបស់ខ្លួនហើយកំពុងឈានជើងទៅមុខយ៉ាងស្វាហាប់ប្រកបដោយភាពជឿជាក់។
សម្តេចតេជោបានអះអាងថា ទោះបីកម្ពុជាមានសុខសន្តិភាពការអភិវឌ្ឍ ប្រជាពលរដ្ឋរស់នៅដោយភាពសុខក្សេមក្សាន្តក្តី ប៉ុន្តែពុំមែនមានន័យថា ស្នាមរបួសនិងការឈឺចាប់ពីអតីតកាល បានជាសះទាំងស្រុងនោះឡើយ ហើយនៅតែបន្តដំណើរទៅមុខដោយរលូន គ្មានបញ្ហាប្រឈម និងហានិភ័យនោះទេ។ កម្ពុជានៅបន្តទៅមុខឆ្ពោះទៅត្រើយវិបុលភាព កាន់តែចំរើនរុងរឿងស្រមតាមចក្ខុវិស័យវែងឆ្ងាយរបស់ជាតិ ហើយយើងនិងត្រូវបន្តពោះពារជំន្នះនូវបញ្ហាប្រឈមនិងការលំបាកស្មុគស្មានជាច្រើនទៀត។ក្នុងនាមជានាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាដែលបានការគាំទ្រយ៉ាងទូលំទូលាយ ពីប្រជាជនកម្ពុជា ដឹងច្បាស់ អំពីការទទួលខុសត្រូវរបស់ខ្ញុំរបស់ប្រទេសជាតិយើងទាំងមូល ខ្ញុំសូមសម្ដែងកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុតជូនបងប្អូនជនរួមជាតិនៅគ្រប់ទិសទីដែលបានគាំទ្រនិងផ្តល់ឱកាសឲ្យខ្ញុំបន្តបម្រើជាតិនិងមាតុភូមិ ការគាំទ្រនេះ ឆ្លុះបញ្ចាំងឲ្យឃើញច្បាស់ នូវជំនឿនៃសង្ឃឹមទៅមុតមាំរបស់ជាតិព្យាយាមទាំងមូលចំពោះចីរភាពនិងភាពដឹកនាំនៃសន្តិភាពនិងការបង្រួបបង្រួមជាតិក៏ដូច ការបន្តដំណើរការកែទម្រង់រដ្ឋស៊ីជម្រៅលើគ្រប់វិស័យ ដោយផ្អែកលើសាម្គីភាពគតិបណ្ឌិត ភាពអង់អាចក្លាហាននិងសេចក្តីព្យាយាមដើម្បី ជំរុញទៅមុខថែមទៀតនូវការផ្លាស់ប្ដូរជាវិជ្ជមានក្នុងសង្គមឆ្ពោះទៅរកភាពកាន់តែរីកចម្រើនរុងរឿង និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនគ្រប់ស្រទាប់ជាន់ថ្នាក់អោយកាន់តែប្រសើរឡើងឥតឈប់ឈរ៕