ប្រជាពលរដ្ឋចាប់អារម្មណ៍ក្បួនរថយន្តបុស្បុករបស់ខេត្ត រាជធានី ដែលបង្ហាញនៅក្នុងពិធីខួប៤០ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករា២០១៩

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោកស្រី សន សាវិន៖​

ប្រជាពលរដ្ឋបានបង្ហាញការចំណាប់អារម្មណ៍ទៅលើក្បួនព្យុះហយាត្រាថ្មើរជើង និងរថយន្តបុស្បុករបស់រាជធានីខេត្តទំាង២៥ ដែលបង្ហាញនៅក្នុងព្រឹត្តិកាណ៍អបអរសាទរខួប៤០ឆ្នាំ នៃទិវាជ័យជម្នះ ៧ មករា ១៩៧៩ ៧មករា ២០១៩។


ប្រជាពលរដ្ឋបានសម្តែងការកោតសើរចំពោះព្រឹត្តិការណ៍មហាមីទ្ទិញអបអរសាទរខួប៤០ឆ្នាំនៃថ្ងៃជ័យជម្នះ៧មករាឆ្នាំ ២០១៩នេះមានការរៀបចំបានល្អប្លែកជាងឆ្នាំមុនៗ ពិសេសការហែរក្បួនព្យុះហយាត្រាថ្មើរជើង និងរថយន្តបុស្បុករបស់រាជធានីខេត្តទំាង២៥ដែល តុបតែង សំរិតសំរាំងទៅតាមសក្ដានុពលរីកចំរើនរបស់ខេត្តរាជធានីរៀងខ្លួនៗ។


លោក សាយ ធុង ជាប្រជាពលរដ្ឋរស់នៅខ័ណ្ឌឫស្សីដែលបានមកចូលរួមក្នុង មហាមីទ្ទីញ
អបអរខួប៤០ឆ្នាំនៃទិវាជ័យជម្នះ៧មករា ១៩៧៩ ៧មករា ២០១៩បានឲ្យដឹងថា ការប្រារព្ធទិវា ៧មករាឆ្នាំនេះមានលក្ខណៈប្លែកអស្ចារ្យជាងរាល់ឆ្នាំ ដោយមិនត្រឹមតែមានមហាជនចូលរួមយ៉ាង ច្រើនកុះករ ការសម្តែងសិល្បៈទ្រង់ទ្រាយធំ និងការលើក ប៉ានណូរូបភាពនិងអក្សរប៉ុណ្ណោះទេ ប៉ុន្តែបានបង្ហាញក្បួររថយន្តបុស្បុកដែលបញ្ជាក់ពីការរីកចំរើនរបស់ខេត្តរាជធានីនៅកម្ពុជា។ លោកបញ្ជាក់ថា ការរៀបចំតុបតែងលម្អរបស់ខេត្តរាជធានីនិមួយៗនេះបានបង្ហាញអោយប្រជាពលបានដឹងកាន់តែច្បាស់ថែមទៀតពីសក្ដានុពលនិងការរីកចំរើនជាង៤០ឆ្នាំមកនេះ ក្រោមម្លប់សុខសន្តិភាពនៃការដឹកនាំរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីព្រះរាជាណាចក្រ កម្ពុជា។


ចំណែកអ្នកស្រីស៊ិន សុដានី ក៏បានលើកឡើងដែរថា នេះគឺជាលើកទីមួយហើយដែលអ្នកស្រីបានមកឃើញផ្ទាល់នៃរថយន្តបុស្បុកតាមបណ្តាខេត្តទំាងនេះ ដែល សុទ្ធតែមានភាពទាក់ទាញទៅតាមតំបន់របស់ខ្លួន ក្រោមម្លប់សន្តិភាព នៃព្រះរាជាណាចក្រកម្ពុជា។


អ្នកស្រីបន្តថា« ក្បួនតាមខេត្តល្អណាស់ គេនិយាយពីតំបន់ទេសចរណ៍ដែលរីកចំរើនក្នុងតំបន់មួយៗ វិស័យនានា តាមខេត្តតាមស្ថាប័ន ដូចជាខេត្តកំពង់ឆ្នាំងរីកចំរើនខាងវិស័យផ្សេងទៅ ខេត្ត ព្រៃវែង រីកចំរើនខាងស្រូវចឹងទៅ ….»។


សូមបញ្ជាក់ថា ថ្ងៃ៧មករាឆ្នាំ២០១៩នេះគឺជាខួប៤០ឆ្នាំហើយ ដែលបានផ្ដួលរលំរបបប្រល័យពូជសាសន៍ប៉ុលពត ដោយជោយជ័យ ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំកំពូលៗនៃគណបក្សប្រជាជនកម្ពុជា ហើយបានធ្វើឲ្យប្រជាពលរដ្ឋរួចផុតពីការកាប់សម្លាប់ ហើយរស់នៅ ដោយភាពសុខដុមជួបជុំក្រុមគ្រួសារ។ ជាមួយគ្នានេះឆ្លងកាត់រយៈពេល៤០ឆ្នាំមកនេះ ក៏ធ្វើអោយមាតុភូមិកម្ពុជាជាទីស្នេហានៃយើងបានផ្លាស់ប្ដូរមុខមាត់ថ្មីយ៉ាងស្រស់បំព្រង ក្រោមកំលាំងសាមគ្គី របស់ប្រជាជនកម្ពុជា ដែលបានពុះពារជម្នះគ្រប់ឧបសគ្គ គ្រប់បែបយ៉ាង បង្កើតបានសមិទ្ធិផលដ៏ធំធេងលើគ្រប់វិស័យជាមួយនឹងការដឹកនាំដ៏ត្រឹមត្រូវរបស់គណៈបក្សប្រជាជនកម្ពុជា៕