ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ សពមហាឧបាសិកា សុខ ជុំ

AKP កណ្តាល ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ សពមហាឧបាសិកា សុខ ជុំ ដែលត្រូវជាម្តាយក្មេក ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ នៅភូមិគ្រឹះរបស់ឯកឧត្តម ហ៊ីង ប៊ុនហៀង ស្ថិតក្នុងភូមិព្រែករាំង សង្កាត់កំពុងសំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

រូបថត៖ ខឹម សុវណ្ណារ៉ា