រដ្ឋបាលរាជធានីភ្នំពេញប្រកាសបិទផ្លូវជុំវិញបរិវេណពហុកីឡដ្ឋានជាតិអូូឡាំពិក

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ប៉ុង សុភាវី ៖


រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសពីបិទផ្លូវជុំវិញបរិវេណពហុកីឡដ្ឋានជាតិ ក្នុងអំឡុងពេលប្រារព្ធ ខួបលើកទី៤០ នៃទិវាជ័យជម្នះ ៧មករា ដើម្បីឲ្យសាធារណជនបញ្ចៀសចរាចរណ៍លើតម្រាយផ្លូវដែលបានកំណត់ទាំងនោះ។


សេចក្តីជូនដំណឹង រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅតំបន់ជុំវិញពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ ចាប់ពីម៉ោង៦ព្រឹករហូតដល់បញ្ចប់ពិធីប្រារព្ធខួបលើកទី៤០ នៃទិវាជ័យជម្នះ ៧មករា ត្រូវបានបិទទាំងស្រុង ដើម្បីឲ្យប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ។ ពិសេសកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍ ខណៈក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក នឹងមានអ្នកចូលរួមសរុបប្រមាណ ៤ម៉ឺននាក់។


រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មទាំងអស់ យោគយល់ អធ្យាស្រ័យ និងការចូលរួមអនុវត្ត តាមការជូនដំណឹងខាងលើ ដើម្បីធានាបាននូវសន្តិសុខ និងសុវត្ថិភាព ពិសេសបញ្ចៀសបាននូវការកកស្ទះចរាចរណ៍។
ទិវាជ័យជម្នះ ៧មករា ឆ្នាំ២០១៩នេះ ត្រូវបានរាជរដ្ឋាភិបាលសម្រេចធ្វើទ្រង់ទ្រាយធំ និងមានលក្ខណៈប្លែកអស្ចារ្យជាងឆ្នាំមុនៗ ពហុកីឡាដ្ឋានជាតិអូឡាំពិក ដោយមានមហាជនចូលរួមយ៉ាងច្រើនកុះករ រួមជាមួយនឹងការសម្តែងសិល្បៈនិងការក្បួនដង្ហែរថយន្តបុស្បុកមកពីបណ្តារាជធានីខេត្ត ដើម្បីបង្ហាញពីសក្តានុពល និងការអភិវឌ្ឍរយៈពេល៤០ឆ្នាំរបស់រាជធានីខេត្តនីមួយៗផងដែរ៕