លោក ស៊ី​ អបអរសាទរចំពោះការបង្កើតវិទ្យាស្ថានប្រវត្តិសាស្រ្តចិន​ CASS

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ — កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង​ បានអបអរសាទរ​ចំពោះ​ការបង្កើត វិទ្យាស្ថាន​ស្រាវជ្រាវប្រវត្តិសាស្រ្តចិនមួយ ស្ថិតនៅក្រោមបណ្ឌិសភាចិននៃ​វិទ្យា​សាស្រ្ត​សង្គម​(CASS)។

តាងនាម​ឱ្យគណៈកម្មាធិកាកណ្តាលនៃ គណៈបក្សកុំមុយនីស្តចិន(CPC) លោក ស៊ី ក៏ជា​លេខាធិការកណ្តាល​នៃគណៈកម្មាធិការកណ្តាល CPC និងជាប្រធានគណៈកម្មាការយោធា​កណ្តាល​ផងដែរ បានថ្លែងចូលរួមអបអរសាទរចំពោះវិទ្យាស្ថាន​ និងស្វាគមន៍​ដោយស្មោះ​ដល់អ្នកសិក្សាស្រាវជ្រាវផ្នែកប្រវត្តិសាស្រ្តនៅទូទាំងប្រទេសតាមសារលិខិតមួយ។

ដោយកត់សម្គាល់ថា ប្រវតិ្តសាស្រ្ត គឺប្រៀបបានដូចជាកញ្ចក់​សម្រាប់មនុស្សដើម្បីឆ្លុះ​បញ្ចាំងដល់សម័យទំនើបនោះ លោក ស៊ី អំពាវនាវដល់បណ្តាអ្នកស្រាវជ្រាវ ក្នុងការសិក្សាឱ្យ​បាន​ស៊ី​ជម្រៅពីប្រវត្តិសាស្រ្ត ដោយបង្ហាញពីច្បាប់នៃប្រវត្តិសាស្រ្ត និងយល់ដឹងពីនិន្នាការ​ប្រវត្តិសាស្រ្ត។ លោកបានអំពាវនាវ​ឱ្យបង្កើនល្បឿនក្នុងការស្ថាបនានូវផ្នែកវិន័យ ការសិក្សា​ស្រាវជ្រាវ និងប្រព័ន្ធវិភាគក្នុងការស្រាវជ្រាវជាប្រវត្តិសាស្រ្តទៅនិងចរិកលក្ខណៈ​ប្រជាជន​ចិន។​

លោកបានសម្តែងនូវសេចក្តីសង្ឃឹមរបស់លោកថា វិទ្យាស្ថាននេះអាចជាសហការ នឹងដឹកនាំអ្នកស្រាវជ្រាវប្រវត្តិសាស្រ្ត នៅទូទាំងប្រទេស ក្នុងការសិក្សាពីប្រវត្តិសាស្រ្ត​ចិន​​ ដោយមានអភិក្រមវិធីសាស្រ្ត នៃសម្ភារនិយមប្រវត្តិសាស្រ្ត ដើម្បីនាំឱ្យបានមកជាបន្ត​បន្ទាប់​នូវស្នាដៃ ដែលផ្តល់ជាគំរូនូវការយល់ដឹង និង​ក្រុមនៃអ្នកនិយមប្រវត្តិសាស្រ្ត ជាមួយ​នឹង​ចំណេះដឹង ពីលោកខាងលិច និងចិន​ដោយស្ថាបនាដល់ការស្រាវជ្រាវប្រវត្តិសាស្រ្តចិន ​ព្រមទាំងបានជាប់ទាក់ទងទៅនឹងការផ្លាស់ប្តូរទៅវិញទៅមកជាអន្តរជាតិ៕

( ប្រភព ស៊ីនហួ: បកប្រែដោយលោក មាស សំអុល )