គម្រោងវិនិយោគនានានៅក្នុងខេត្តព្រះសីហនុមានសន្ទុះកើនឡើងខ្លាំង

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយលោកវ៉ែន សុវុទ្ធី
ភ្នំពេញ៖គម្រោងវិនិយោគនានានៅក្នុងខេត្តព្រះសីហនុមានសន្ទុះកើនឡើង​ខ្លាំងក្នុងរយៈពេលប៉ុន្មាន​ឆ្នាំចុង​ក្រោយនេះ​ដោយមានក្រុមហ៊ុនវិនិយោគជាតិអន្តរជាតិធំជាច្រើនបានកំពុងវិនិយោគលើគ្រប់ វិស័យ ដែលបានជួយជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ។

ការងារវិនិយោគនៅក្នុងខេត្តព្រះសីហនុរួមមានវិស័យសំណង់ វិស័យកសិកម្មមានរោងចក្រនិងសិប្បកម្មកែច្នៃផលនេ​​សាទសមុទ្រ វិស័យឧស្សាហកម្មមានរោងចក្រកាត់ដេរ រោងចក្រចំរាញ់ប្រេងកាត និងវិស័យឧស្សាហកម្មទេសចរណ៍​ដែលជាំមជ្ឈមណ្ឌលពាណិជ្ជកម្មនិងតំបន់សេដ្ឋកិច្ចពិសេស។

ឮនេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរខេត្តព្រះសីហនុ ដែលបានផ្ញើរមកវិទ្យុជាតិ កម្ពុជា ដើម្បីបង្ហាញពីសមិទ្ធិផល​នានារ​បស់ខេត្តក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងរយះពេល៤០ឆ្នាំមកនេះ ក្រោយថ្ងៃជ័យជម្នះ៧ មករា ឆ្នាំ១៩៧៩។

របាយកាណ៍បានបង្ហាញទៀតថា បច្ចុប្បន្ននេះខេត្តព្រះស៊ីហនុមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៤ ទីតាំងកំពុងដំណើរការទី ១ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុពីវិនិយោគដោយក្រុមហ៊ុនហុងតូ(ប្រទេសចិន)ទី ២ តំបន់សេដ្ឋកិច្ចពិសេស​កំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុទី៣តំបន់សេដ្ឋកិច្ចពិសេសអាតវ៉ូត នៅស្រុកស្ទឹងហាវនិងទី ៤ តំបន់សេដ្ឋកិច្ចពិ​សេស ចេជាងនៅស្រុកព្រៃនប់វិនិយោគដោយក្រុមហ៊ុនចិន ។

ចំណែកវិស័យសំណង់វិញពីមួយឆ្នាំទៅមួយឆ្នាំវិស័យសំណង់ក្នុងខេត្តព្រះសីហនុមានការអភិវឌ្ឍរីកចម្រើនដុះដាលយ៉ាងខ្លាំងជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះសំណង់ខ្ពស់ខ្ពស់ បានលេចរូបរាងឡើងក្នុងឆ្នាំ ២០១៨នេះរួមមាន សំណង់កំពស់ចាប់ពីជាន់ផ្ទាល់ដីដល់ ២ជាន់មានចំនួន ៣០គម្រោង សំណង់ខ្ពស់ចាប់ពី ៥ ជាន់ដល់ ៣៥ ជាន់មានចំនួន ៧៦ គម្រោង
សំណង់កំពស់ចាប់ពី ៨ ជាន់ដល់៤២ ជាន់មានចំនួន១១គម្រោង សំណង់កំពស់ចាប់ពី ១០ជាន់ដល់ ១៩ ជាន់មានចំនួន ២៣ គម្រោង សំណង់កំពស់ចាប់ពី ២០ជាន់ដល់ ២៩ ជាន់មាន ០៣ គម្រោងនិងសំណង់​​កំពស់ចាប់​ពី ៣០ជាន់​ដល់ ៣៩ជាន់មានចំនួន ០២គម្រោង។

សូមបញ្ជាក់ថា ខេត្តព្រះសីហនុបានក្លាយជាប៉ូលសេដ្ឋកិច្ចទី៣ នៃព្រះរាជណាចក្រកម្ពុជាទទួលបានការអភិវឌ្ឍរីកចំរើនលើ​គ្រប់វិស័យបានរួមចំណែកយ៉ាងសកម្មសម្រេចបាននូវទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលមានដូចជាវិស័យឧស្សាហកម្មពាណិជ្ជកម្មកសិកម្មទេសចរណ៍អប់រំសុខាភិបាលបរិស្ថានអភិវឌ្ឍន៍ជនបទហេដ្ឋារចនាសម្ព័ន្ធនិងសំណង់ ហើយបានបង្កើតឱកាសការងារជូន ប្រជាពលរដ្ឋបានយ៉ាងច្រើន៕