ការប្រជុំរវាងលោកត្រាំនិងសមាជិកសភាស្តីពីការបិទមិនធ្វើការរបស់រដ្ឋាភិបាលគ្មានបានលទ្ធផលអ្វីឡើយ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (០៣.០១.១៩)

អាមេរិក៖ ជំនួបរវាងសភាអាមេរិកនិងលោកប្រធានាធិបតី ដូណាល់ត្រាំ កាលពីថ្ងៃពុធ​​​ មិនបានផ្តល់សញ្ញាណាមួយថាភាគីទំាងពីរបានព្រមព្រៀង​បញ្ចប់ការផ្អាកការងាររបស់​រដ្ឋាភិបាលដែលបានឈានចូលមកដល់​ថ្ងៃទី ១២ ហើយនោះដោយ​លោកប្រធានាធិបតីត្រាំនៅតែទាមទារថវិកា ៥ ពាន់លានដុល្លារដើម្បីកសាងរបងជញ្ជាំងព្រំដែន។

សមាជិកសភាត្រូវបានគេរំពឹងថានឹងត្រឡប់ទៅសេតវិមាននៅថ្ងៃសុក្រដើម្បីបន្តការចរចារនេះដែលធ្វើឲ្យការផ្អាកការងាររដ្ឋាភិបាលពន្យាពេលដល់ចុងសប្តាហ៍។

សេតវិមានបានកោះប្រជុំដើម្បីព្យាយាមបញ្ចុះបញ្ចូលគណបក្សប្រជាធិបតេយ្យថាការផ្តល់មូលនិធិកសាងជញ្ជាំងនៅព្រំដែនភាគខាងត្បូងជាមួយប្រទេសម៉ិកស៊ិកគឺជាតម្រូវការសន្តិសុខបន្ទាន់មួយ។ផ្ទុយទៅវិញមេដឹកនាំគណបក្សប្រជាធិបតេយ្យបានបញ្ឈប់​រដ្ឋមន្រ្តីក្រសួងសន្តិសុខមាតុភូមិមិនឲ្យថ្លែងបញ្ចប់ការបកស្រាយបង្ហាញរបស់លោក អំពីតម្រូវការនៃការសាងសង់របងជញ្ជាំងនៅព្រំដែននិងបរាជ័យក្នុងការ​បញ្ចុះបញ្ចូលលោក ត្រាំ ឲ្យទទួលយកសំណើររបស់ពួកគេ ។