សមត្ថកិច្ចស្ទាក់ចាប់យានយន្តបានជិត៤ពាន់គ្រឿង​ ​ដែលជិះបញ្រ្ចាស់សួនច្បារ និង រង្វង់មូលវិមានឯករាជ្យ ក្នុងរយៈពេល​មួយឆ្នាំកន្លងមកនេះ

វិទ្យុជាតិកម្ពុជា​៖​ ដោយ លោក ចន ណារិទ្ធ៖


រាជធានីភ្នំពេញ៖ រយ:ពេល១ឆ្នាំ​មកហេីយ​ នៅតែមានអ្នកជិះបញ្រ្ចាស់សួនច្បារ និង រង្វង់មូលវិមានឯករាជ្យ ទោះបីមានការចាំស្ទាក់ចាប់ពីកងកម្លាំងរាល់ថ្ងៃក៏ដោយ ។


​ អាជ្ញាធរខណ្ឌដូនពេញ បានអះអាងថា រហូតមកដល់ពេលនេះ មានរយៈពេលមួយឆ្នាំហើយ បើគិតចាប់ពីថ្ងៃទី០១មករាឆ្នាំ២០១៨ រហូតដល់ថ្ងៃទី០១ខែមករាឆ្នាំ២០១៩នេះ ដែលកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានសហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដាក់ជាប្រចាំ ដើម្បីអនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុង
សង្កាត់ចតុមុខ ខណ្ឌដូនពេញ បន្ទាប់ពីមានបទបញ្ជារបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នោះ ។

មន្ត្រីដដែរ បានបញ្ជាក់ថា ទោះបីជាមានការដាក់កម្លាំងប្រចាំការចាំស្ទាក់ចាប់រាល់ថ្ងៃក្តី ក៏នៅតែមានអ្នកជិះបញ្ច្រាស់ទិសចរាចរណ៏ និងចាប់បានរាល់ផងដែរ ។
​ មន្ត្រីដដែលបានបញ្ជាក់ថា​ ជាក់ស្តែង ក្នុងរយៈ​ពេល​មួយឆ្នាំកន្លងមកនេះ​ កម្លាំងបានធ្វើការឃាត់យានយន្តសរុបចំនួន៣​ ៦១៨ គ្រឿង
ក្នុងនោះ ម៉ូតូចំនួន៣​ ១០៤ គ្រឿង រ៉ឺម៉កម៉ូតូកង់បីចំនួន៣៨២ គ្រឿង និងរថយន្តចំនួន១៣២គ្រឿង​ ដោយបានញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំ ណែនាំបន្តតាមនីតិវិធី ។