លោក វ៉ាង យី អំពាវនាវឱ្យមានការគាំទ្រសម្រាប់ដំណើរការចំណងទាក់ទង អន្តរកូរ៉េ និងការអនុវត្តកិច្ចប្រជុំកំពូលទីក្រុងសិង្ហបូរី

AKP ភ្នំពេញ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨​ — រដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី បានសម្តែងនូវការគាំទ្ររបស់លោក សម្រាប់​ដំណើរការនៅក្នុងកិច្ចទំនាក់ទំនងនាពេលថ្មី ព្រមទាំងបានជំរុញដល់កូរ៉េខាងជើង និងអាម៉េរិក​ដើម្បីអនុវត្តឱ្យបានលឿននូវកិច្ចព្រមព្រៀងដែលបានអនុម័តនៅឯកិច្ចប្រជុំកំពូលកាលពីខែមិថុនាកន្លងទៅ។

លោក វ៉ាង ត្រូវបានគេដកស្រង់សំដីដែលបាននិយាយដោយការិយាល័យរបស់លោក ក្នុងអំឡុងពេលបទសម្ភាសន៍មួយ ជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក​កាលពីថ្ងៃសៅរ៍ថា ប្រទេស​ចិនបានគាំទ្រការធ្វើមិនឱ្យមាននុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ដោយបង្កើតនូវរបប​សន្តិភាព​មួយចំពោះវា ហើយនិងការដោះស្រាយបញ្ហានានា តាមរយៈកិច្ចចរចាប្រកបដោយ​ភាព​សមស្រប នឹងបានធ្វើកិច្ចខិតខំប្រឹងប្រែងនានា​សម្រាប់រយៈពេលជាង២០ឆ្នាំមកនេះ។

លោកបាននិយាយថា មេដឹកនាំរបស់ប្រទេសកូរ៉េខាងជើង បានក្លាយជាអ្នកកំណត់​ក្នុងការផ្តោតទៅលើការធ្វើមិនឱ្យមាននុយក្លេអ៊ែរ ខណៈដែលស្ថានការណ៍នៅលើឧបទ្វីបកូរ៉េ បានប្រែប្រួលនៅក្នុងឆ្នាំនេះ។
ជាពិសេស មន្រ្តីការទូតកំពូលមួយរូបបាននិយាយថា កិច្ចប្រជុំកំពូលនៅទីក្រុងសិង្ហបូរី រវាងមេដឹកនាំកូរ៉េខាងជើង និងអាម៉េរិក​ បានបង្កើតនូវចលនាដំណើរការនៃការដោះ​ស្រាយ​បញ្ហា តាមរយៈកិច្ចចរចាម្តង ទៀត។ លោកបានបន្ថែមថា កិច្ចប្រជុំកំពូលទាំងបី រវាងកូរ៉េខាង​ជើង និងខាងត្បូង​ត្រូវបានបង្កើតឱ្យទៅជាការរំលាយចូលគ្នានៅក្នុងកិច្ចទំនាក់ទំនងអន្តរកូរ៉េ។

លោកបាននិយាយថា រាល់ដំណើរការដ៏មានសារៈសំខាន់ទាំងនេះ គឺសមស្របទាំង​ស្រុង ទៅនឹងផលប្រយោជន៍ដែលបានចែករំលែកគ្នាទៅវិញទៅមក​សម្រាប់ប្រទេសនីមួយៗ ដោយរួមទាំងប្រទេសកូរ៉េខាងជើង និងអាម៉េរិក ព្រមទាំង​បានតម្រង់ទិសដៅគោល​នយោ​បាយផងដែរ ដែលប្រទេសចិនកំពុងស្វះស្វែងរក៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល)