ប្រធានាធិបតីកូរ៉េខាងត្បូង​សម្តែងការថ្លែងអំណរគុណចំពោះ សារលិខិតរបស់មេដឹកនាំកូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨​  — កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេ-អ៊ិន​ បានកោតសរសើរ ពីការប្តេជ្ញាចិត្តសារជាថ្មីរបស់មេដឹកនាំកូរ៉េខាងជើង ចំពោះការធ្វើមិនឱ្យមាននុយក្លេអ៊ែរ ជាការ​អភិវឌ្ឍមួយ​ដែលថា អាច ផ្តល់នូវសន្ទុះថ្មីមួយ ដល់កិច្ចចរចា​ការធ្វើមិនឱ្យមាននុយក្លេអ៊ែរ ដែល​បាន​ជាប់គាំងកន្លងមកជាមួយអាម៉េរិកនោះ។

លោកបាននិយាយអំពីសារលិខិតផ្ទាល់ខ្លួនរបស់លោក គីម ថា លោក គីម បានអះអាង​ពីការប្តេជ្ញាចិត្តរបស់លោក ក្នុងការអនុវត្តយ៉ាងសកម្មនូវកិច្ចព្រមព្រៀងគ្នាដែលបានអនុម័ត​កន្លងមក ជាមួយបណ្តាមេដឹកនាំនៃប្រទេសកូរ៉េខាងជើង និងអាម៉េរិក​កន្លងមកនោះ។

មេដឹកនាំកូរ៉េខាងជើងរូបនេះបាននិយាយបញ្ជាក់សាជាថ្មីថា លោកបានប្តេជ្ញាចិត្តនឹង​បញ្ចប់ការធ្វើមិនឱ្យមាននុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលដាច់​ដោយ​ឡែកពីគ្នារបស់លោក ជាមួយលោក មូន និងប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ​នាដើមឆ្នាំនេះ។

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )