យ៉ាងហោចណាស់មនុស្ស ១៥ នាក់បានស្លាប់ក្នុងពេលបោះឆ្នោតនៅបង់ក្លាដេស

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ីអិនអិន (៣១.១២.១៨)

បង់ក្លាដេស៖ យោងតាមការរាយការណ៍ពីមន្រ្តីប៉ូលីសក្នុងស្រុកបានឲ្យដឹងថាកាលពីថ្ងៃអាទិត្យយ៉ាងហោចណាស់មនុស្ស ១៥នាក់បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នាដែលទាក់ទងនឹងការបោះឆ្នោតក្នុងប្រទេសបង់ក្លាដេស ។

ប្រជាពលរដ្ឋបង់ក្លាដែសបាន​បោះឆ្នោត ដែលនឹងសម្រេចថាតើគួរតែផ្តល់ឱកាសឲ្យនាយករដ្ឋមន្ត្រី លោកស្រីសេកហាស៊ីនា ​ជាប់​ជាលើកទីបីដែរឬទេ នៅក្នុងការបោះឆ្នោតមួយ ដែលជួបរឿងល្អក់កករដោយសារមានការចោទប្រកាន់ពីការរំលោភបំពានសិទ្ធិមនុស្សដោយរដ្ឋាភិបាលរបស់លោកស្រី ។យោធាត្រូវបានគេដាក់ពង្រាយនៅទូទាំងប្រទេសដើម្បីព្យាយាមទប់ស្កាត់អំពើហិង្សាក្នុងអំឡុងការបោះឆ្នោតថ្មីៗនេះដែលមានការរំខានពីក្រុមគណបក្សប្រឆាំងដ៏ធំបំផុតនិងសម្ព័ន្ធមិត្តរបស់គេ។

បណ្តាញសារព័ត៌មានឈានមុខគេរបស់បង់ក្លាដេសត្រូវបានបិតមិនឲ្យមានការផ្សាយ ហើយអ្នកកាសែតចំនួន ៧ នាក់ត្រូវបានគេវាយប្រហារខណៈពេលដែលប្រទេសកំពុងបោះឆ្នោតជ្រើសរើសរដ្ឋាភិបាលថ្មីកាលពីថ្ងៃអាទិត្យនេះ ។