ក្រុមការងារប្រតិបត្តិ App ក្រសួងព័ត៌មាន សូមលំឱនកាយគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០១៩

ក្នុងឱកាសចូលឆ្នាំថ្មី​ ឆ្នាំសកល​ គ.ស.២០១៩​ នេះ​ ក្រុមការងារប្រតិបត្តិ App ក្រសួងព័ត៌​មាន សូមលំឱនកាយគោរពជូនពរ​ បវរសួស្តី​ សិរីមង្គល​ ប្រកបដោយស្វាមីភក្តិ​ និងកតញ្ញុតាធម៌យ៉ាងជ្រាលជ្រៅជាទីបំផុត​ ជូនចំពោះ​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ ​សូមសម្ដេចមានសុខភាពល្អបរិបូរ​ កម្លាំងមាំមួន​ បញ្ញាភ្លឺថ្លាឈ្លាសវៃ​ មានជន្មាយុយឺនយូរ​ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា​ ឱ្យមានសុខសន្តិភាពរឹងមាំ​ ស្ថិរភាព​ វឌ្ឍនភាព​ សម្បូរសប្បាយរុងរឿង​ ជារៀងដរាបតទៅ។