ប្រមុខរាជរដ្ឋាភិបាលកម្ពុជាស្នើឱ្យប្រទេសមួយចំនួនបញ្ឈប់ការសាងកំហុសទី៣នៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៩ ខែធ្នូ​ ឆ្នាំ២០១៨ — ដោយមានមោទនភាពទៅនឹងខួប២០ឆ្នាំ នៃការបញ្ចប់សង្គ្រាម​ស៊ីវិលនៅកម្ពុជានាំមក​នូវ​សន្តិភាពពេញលេញ ក្រោមនយោបាយឈ្នះ ឈ្នះនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យប្រទេសមួយ​ចំនួនបញ្ឈប់​ការ​សាង​កំហុសទី៣នៅលើទឹកដីកម្ពុជាជាបន្តទៀត។

ក្នុងខណៈអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ជាមួយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពីធីសម្ពោធ​វិមា​ន​​អនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ និងអបអរសាទរខួបលើកទី២០ នៃការបញ្ចប់​សង្គ្រាម​ស៊ី​វិ​ល​​នៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ នាព្រឹកថ្ងៃសៅរ៍ ៧​រោ​ច​ ខែមិគសិរ ឆ្នាំចរ សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ​ឆ្នាំ២០១៨ ស្ថិតនៅសង្កាត់ ព្រែ​ក​តា​សេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ សម្ដេចតេជោ​មានមានប្រសាសន៍ថា សូមអ្នកទាំ​ង​​ឡា​យ​កុំរំខានប្រជាជនកម្ពុជា កុំបង្កសង្គ្រាមរាំងជល់​តទៅទៀត តាមល្បិចកលរបស់ដែល​ហៅ​​ថា លទ្ធិ​ប្រជាធិបតេយ្យ ឬសិទ្ធិមនុស្ស ដែលទីចុង​បំផុតសូម្បីតែប្រទេសប្រជាធិប​តេយ្យ​ក៏ធ្លា​ប់​បា​ន​​កសាងកំហុស គឺគាំទ្ររដ្ឋប្រហារយោធារបស់ លន់ ណុល។ សម្ដេចតេជោបានបន្ដថា​ សូមឱ្យប្រទេសមួយ​ចំ​នួ​​នក្ដាប់​ឱ្យ​​ជាប់នូវមេរៀន​ពីអតីតកាល កុំកសាងកំហុសលើកទី៣ ដែលកំហុសលើកទី១ អ្នកតាំងខ្លួន​ជា​​ប្រទេស​ប្រជាធិបតេយ្យ តែអ្នកបានគាំទ្ររដ្ឋប្រហារយោធា តើនោះជាលទ្ធិប្រ​ជា​ធិ​បតេយ្យ ឬ​ក៏​ជា​លទ្ធិយោធានិយម។ ឯទី២ អ្នកធ្លាប់បានគាំទ្រប៉ុលពតដែលសម្លាប់មនុស្ស ដោ​យ​​គ្មាន​បាន​គិតគូរអំពីសិទ្ធិមនុស្សនោះទេ អ្នកបានគាំទ្រពួកគេឱ្យអង្គុយនៅអាសនៈ​អង្គការស​ហ​ប្រ​ជា​​​​​ជាតិរយៈពេល១២ឆ្នាំ។

សម្តេចតេជោសង្ឃឹមថា ប្រទេសទាំងនោះ នឹងមិនធ្វើកំហុសលើកទី៣ ដែ​ល​​​ដាក់ទណ្ឌកម្មចំពោះអ្នកដែលបានខិតខំរក្សាសន្តិភាព ខិតខំរក្សានូវសេចក្ដីសុខ និងអាយុ​ជី​វិ​ត​​​របស់​ប្រជាជន ដើម្បីធានាដល់ការអភិវឌ្ឍនោះទេ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីមាន​ប្រ​សា​​ស​ន៍បន្តថា «ចាប់ពីឆ្នាំ១៩៩៨ មកដល់បច្ចុប្បន្ននេះកម្ពុជាមានតំបន់គ្រប់គ្រងតែមួយ ហើយ​សូ​ម​​ឱ្យរឿងនេះបន្តកើតមាននៅលើទឹកដឺដ៏អភ័ព្វរបស់យើង»។ ទន្ទឹមនេះ ការបញ្ចប់សង្គ្រាម នាំ​មកនូវ​ការ​​​ប​​ង្រួ​​បបង្រួមជាតិ ឯកភាពទឹកដីទាំងស្រុង បានផ្ដល់ឱកាសមាស ឱកាសពេជ្រ សម្រាប់​ឱ្យ​យើ​ង​ប្រមូលផ្ដុំកម្លាំងមនុស្ស កម្លាំងប្រាជ្ញា កម្លាំងទ្រព្យសម្បត្តិ ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គ​ម​កា​ត់​​បន្ថ​យ​ភាពក្រីក្រ។ សម្ដេចតេជោបានអះអាងថា ក្នុងរយៈពេល២០ឆ្នាំ​កន្លងផុតមកនេះ យើងបានខិតខំ​បំផ្លាញ​ចោលអាវុធ​រាប់​​​សិ​ប​ម៉ឺនដើម កាត់បន្ថយកងទ័ពចំនួន​រាប់ម៉ឺននាក់ បន្ថយចំណាយលើវិស័យការពារជាតិ ម​ក​​​ប​ង្កើ​ន​ចំណាយលើវិស័យអប់រំ វិស័យ សុខាភិបាល និងសង្គមកិច្ច។ ទាំងអស់នេះបានរួមចំ​ណែ​ក​នៃ​​ការលូតលាស់នៃសេដ្ឋកិច្ចជាតិ ដែលធ្វើឱ្យយើងបានឆ្លងផុតពីប្រទេសដែល​មាន​ប្រា​ក់​​ចំណូ​ល​ទាប ទៅជាប្រទេសដែលមាន ប្រាក់ចំណូលមធ្យមកម្រិតទាប។ ក្នុងឆ្នាំ១៩៩៨ ប្រាក់​ចំ​ណូ​ល​រប​ស់​ប្រជាជនកម្ពុជា​នៅពេល​នោះមានប្រហែលជា ២០០ដុល្លារ ឬក្រោម២០០ដុល្លារ​អា​​ម៉េរិក​ក្នុ​ង​មនុស្សម្នាក់ ប៉ុន្តែ២០ឆ្នាំ​ក្រោយ​ប្រជាជនកម្ពុជាម្នាក់ៗ មានប្រាក់ចំណូល​រហូត​ទៅ​ដ​ល់១.៦​០​៧​ ដុល្លារសហរដ្ឋអាមេ​រិក។ សម្ដេចតេជោបានបន្ដថា នេះគឺជាជោគជ័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជា ហើ​យ យើង​មាន​​មហិច្ឆតារុញប្រទេសរបស់យើង ឱ្យក្លាយទៅជាប្រទេសដែលមានដែលមាន​ប្រាក់​​ចំណូ​ល​មធ្យ​មកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់​នៅ​​​ឆ្នាំ២០៥០​។ សម្ដេចតេជោបានគូសបញ្ជាក់ថា ប៉ុន្តែដើម្បីសម្រចឱ្យបានជាប្រទេសដែល​មាន​ប្រា​ក់​​ចំណូលខ្ពស់ គឺទា​មទារឱ្យមានសន្តិភាពដាច់ខាត ត្រូវធ្វើឱ្យប្រទេសកម្ពុជាមួយ តំបន់​ត្រួត​ត្រា​​តែ​មួយ​ដូច​ពេ​ល​សព្វថ្ងៃទើបអាចទៅរួច។ សរុបមកយើងបានអនុវត្តដោយជោគជ័យ​នូវ​យុទ្ធ​សាស្ត្រពីរ គឺប្រែក្លា​យ​តំបន់អតីតសមរភូមិប្រយុទ្ធទាំងអស់ ឱ្យក្លាយទៅជាតំបន់​អភិវឌ្ឍន៍ ដែលមកដល់ពេលនេះ​ស​ម្រេចបានលើសពី៩០ភាគរយ។ ឯយុទ្ធសាស្ត្រទីពីរ យើង បានប្រែក្លាយ​តំ​ប​ន់​ព្រំដែនជាមួយ​ប្រ​ទេ​ស​ជិតខាងទាំងអស់ ឱ្យទៅជាព្រំដែនសន្តិភាព មិត្ត​ភាព សហប្រតិបត្តិ​កា​រ និងការអភិវឌ្ឍ រួច​ស្រេ​ចហើយផងដែរ។

គួបញ្ជាក់ផងដែរថា ក្នុងពីធីសម្ពោធ​វិមា​ន​​អនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ និង​អប​អរ​សា​ទរខួ​បលើកទី២០ នៃការបញ្ចប់​សង្គ្រាម​ស៊ី​វិ​ល​​នៅកម្ពុជា និងការអនុវត្តប្រកបដោយ​ជោគ​ជ័យ​នយោបាយឈ្នះ ឈ្នះនេះដែរ ក៏មានការចូលរួមពី ឯកឧត្ដម លោកជំទាវ ជាសមាជិក ស​មា​ជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល  និងបណ្ដាគណៈប្រតិភូក្រសួងការ​ពារជាតិ​មក​ពី​ប្រ​ទេ​ស ចិន វៀតណាម ឡាវ ថៃ អង្គទូតនៃបណ្ដាប្រទេសជាមិត្តប្រចាំនៅកម្ពុជា ព្រមទាំ មន្ត្រី​រាជ​ការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សិស្សានុសិស្ស និងប្រជាពលរដ្ឋរាប់ពាន់នាក់​ផ​ង​ដែ​រ​៕

ដោយ ជឹម ណារី