សម្តេចតេជោហ៊ុនសែនបានឧទ្ទិសនយោបាយឈ្នះឈ្នះគឺជារបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបគ្រប់និន្នាការនយោបាយ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​ និងលោក​ អ៊ូ​ កាណែល​៖

សម្តេចតេជោហ៊ុនសែនបានឧទ្ទិសនយោបាយឈ្នះឈ្នះគឺជារបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបគ្រប់និន្នាការនយោបាយ ដែលបាទទួលផលធ្វើអោយប្រទេសជាតិមានសុខសន្តិភាព និងការបញ្ចប់សង្គ្រាមទំាងស្រុងនៅកម្ពុជា។


សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងក្នុងពីធិសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ ឈ្នះ» និងអបអរសាទរខួប២០ឆ្នាំនៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោហ៊ុនសែននាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះថា សន្តិភាពតាមរយះនយោបាយឈ្នះឈ្នះគឺជារបស់រួមរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបនិងជាតិកម្ពុជាទំាងមូល បើទោះបីជាបុគ្គលនោះស្ថិតក្នុងនិន្នាការនយោបាយណាមួយក៏ដោយ។


សម្តេចតេជោបានអះអាងថា បើទោះបីបុគ្គលនោះមិនទទួលស្គាល់តម្លៃនៃនយោបាយឈ្នះឈ្នះៗក៏ដោយ ប៉ុន្តែពួកគេបានទទួលផលរួចស្រេចទៅហើយអំពីនយោបាយឈ្នះឈ្នះៗនេះ
សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា នយោបាយឈ្នះឈ្នះគឺបាននាំអោយប្រទេសជាតិមានការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងសុខសន្តិភាពពេញផ្ទៃប្រទេស ដោយគ្មានប្រទេសណាមួយហានអនុវត្តន៍ដូចកម្ពុជានោះឡើយ។ សម្តេចបានបន្តទៀតថា ការកសាងវិមានអនុស្សាវរីយនយោបាយឈ្នះឈ្នះគឺជានិមិត្តរូបដ៏សំខាន់ដើម្បីជាកន្លែងសម្រាប់កូនខ្មែរគ្រប់រូបបានសិក្សាស្រាវជ្រាវពីគុណតម្លៃនយោបាយឈ្នះឈ្នះ ដែលបានធ្វើអោយប្រទេសជាតិមានសុខសន្តិភាព បញ្ចប់ភ្លើងសង្គ្រាប់ផ្ទៃក្នុងដ៏រុំារ៉ៃពេញផ្ទៃប្រទេសនាំមកនូវការឯកភាពបង្រួបបង្រួមជាតិតែមួយចាប់ពីឆ្នាំ១៩៩៨មក។


សម្លេង«កន្លែងនេះយើងធ្វើមិនមែនជាផ្ទះរបស់ខ្ញុំទេ ហើយក៏មិនមែនជារបស់អ្នកណាមួយដែរ តែជារបស់ជាតិ ហើយក៏បានបើកឱកាសអោយប្រជាជនកម្ពុជា យុវជននិស្សិតរបស់យើង មកធ្វើការស្រាវជ្រាវនៅទីនេះ ហើយមកលេងកម្សាន្តនៅទីនេះ ធ្វើការហាត់ប្រាណនិងធ្វើអ្វីៗផ្សេងទៀតទៅតាមបំណង រាប់ទំាងការចូលរួមប្រកួតកីឡាបាល់ទាត់ បាល់ទះ ហែលទឹក និងវិញាសារផ្សេងៗនៅតំបន់នេះ»៕