ក្រសួងមហាផ្ទៃ ស្នើឲ្យប្រធានអគារនុរក្សពន្ធនាគាររាជធានីភ្នំពេញ(PJ) ពង្រឹងសមត្ថកិច្ចគ្រប់គ្រងឲ្យបានល្អ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក អ៊ួង វុធ និង លោក ចន ណារិទ្ធ៖

រាជធានីភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានស្នើឲ្យប្រធានអគារនុរក្ស ពន្ធនាគារឡើងកាន់ដំណែងថ្មី បង្កើន​ស្មារតីយក​ចិត្តទុកដាក់ខ្ពស់ ចំពោះភារកិច្ចដឹកនាំរបស់ខ្លួន លើការគ្រប់គ្រង និងពង្រឹងសន្តិសុខបានជាប់ជាប្រចាំ ដោយ​ត្រូវ​ធានាថា មន្ត្រីពន្ធនាគារទាំងអស់ ពិតជាបានអនុវត្តតួនាទី ភារកិច្ចខ្លួនប្រកបដោយវិជ្ជាជីវៈ មិន ប្រព្រឹត្តអំពើពុក រ​លួយ ស្របតាមក្រមសិលធម៌ បទវិន័យជាមន្ត្រីអនុរក្សពន្ធនាគារ ដើម្បី ជួយពួកគេបានកែប្រែខ្លួន ក្លាយជាពល​រដ្ឋល្អ នឹងមិនត្រូវធ្វើខ្លួនជាចៅហ្វាយនាយទណ្ឌឌិតឡើយ។

ក្នុងពិធីប្រកាសផ្ទេរ ចូលកាន់មុខដំណែងថ្មី ប្រធានពន្ធនាគាររាជធានីភ្នំពេញកាលពីព្រឹងថ្ងៃទី២៨ធ្នូ នៅសា​លា​រាជ​ធានី ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទែ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយ​ករដ្ឋ​មន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៏ថា ដើម្បី ពង្រឹងប្រសិទ្ធិភាពការងារ​ឲ្យបានកាន់តែ​ល្អបន្ថែម​ទៀត​នោះ សុំផ្តាំផ្ញើដល់អគារនុរក្ស ដែលទើបតែងតាំងជាពន្ធនាគាររាជធានីភ្នំពេញថ្មី ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ លើការគ្រប់គ្រង ក្នុងនិងក្រៅពន្ធនាគារឲ្យបានល្អជាប់ប្រចាំ។

ឯកឧត្តម រដ្ឋលេខាធិការបន្តថា ត្រូវពង្រឹងការងារយាមកាមការពារពន្ធនាគារ ២៤ម៉ោងល់២៤ម៉ោង លើការ​ងារ​សន្តិ​​​សុខ ចាត់វធានការតឹងរ៉ឹងចំពោះចំណុចខ្វះចន្លោះ ការឆែកឆេររឹបអូល ការយក សម្ភារៈហាម​ឃាត់​នាំចូល​ឲ្យ​ទណ្ឌឌិត ការបង្ករឱកាស ឬំធ្យោបាយឲ្យទណ្ឌឌិតដើម្បីរត់គេចការជួញដូរ គ្រឿងញៀន ការបង្កើតក្រុមម៉ា​ស្យានៅ​ក្នុង​ពន្ធនាគារជាដើម។ ហាមមិនជនជាប់ឃុំប្រើទូរស័ព្ធ ត្រូវបន្ត ហ្វឹកហ្វឺន អប់រំចិត្ត កែប្រែទណ្ឌឌិត បានកែប្រែជា​មនុស្សថ្មី និងមានវិជ្ជាជីវៈសម្រាប់ប្រកបមុខរបរចិញ្ចឹមជីវិត នៅពេលពួកគេចេញទៅសហគមន៏វិញ។

ឯកឧត្តម បានបញ្ជាក់ថា អ្នកដែលមកចូលកាន់ជាប្រធានពន្ធនាគាររាជធានីភ្នំពេញថ្មីនេះ គឺថ្នាក់ដឹកនាំ ត្រូវ​ពង្រឹង​ភាពជាអ្នកដឹកនាំ ក្នុងសា្មរតីទទួលខុសត្រូវខ្ពស់ក្នុងមុខដំណែងធ្វើការងារ​អប់រំកែប្រែជនជាប់​ឃុំនេះជា​ភារកិច្ច​សំ​ខាន់របស់មន្ត្រីអនុរក្សពន្ធនាគារ ព្រោះពន្ធនាគារនិងមណ្ឌលកែប្រែទាំង​អស់មិនមែន​ជាកន្លែងធ្វើទុក្ខទោស​ដូច​យើង​ស្មាននោះទេ។

ចំណែក ឯកឧត្តម ឈីម ធិការ ប្រធានពន្ធនាគារ រាជធានីភ្នំពេញទើបឡើងថ្មី បានប្តេជ្ញាចិត្តខិតខំបំពេញការងារ រក្សា​​​សាមគ្គីភាពជាមួយមន្ត្រី ពន្ធនាគារថ្នាក់ក្រោម និងខិតខំដឹកនាគ្រប់គ្រងអង្គភាព ឲ្យដំណើរការ រក្សា​បាន​សន្តិ​សុខសុវត្ថិភាព អនុវត្តការងារអប់រំ ស្តារនិតិសម្បទារជនជាប់ឃុំ ដើម្បី កែប្រែ ក្លាយជាពលរដ្ឋល្អរបស់សង្គមជាតិ ។ ក្រៅពីនោះនិងខិតខំអភិវឌ្ឍន៏អង្គភាពឲ្យបានល្អ ដើម្បី រួមគ្នា សម្រេចឲ្យបានជោកជ័យ ឡោកដៅផែន​ការយុទ្ធ​សាស្រ្ត របស់អក្គនាយកដ្ឋានពន្ធនាគារនិងផែនការ របស់អង្គភាព ឲ្យបានល្អ សក្តិសមទៅ​ជំនឿទុកចិត្ត​របស់ក្រ​សួង​​​​មហាផ្ទៃ និងសាលារាជធានីប្រគល់ជូន។

សូមបញ្ជាក់ថា៖ ពិធីប្រកាសផ្ទេរភារកិច្ច ចូលកាន់មុខដំណែងថ្មីនេះ ឯកឧត្តម ឈីម អតីតប្រធានពន្ធនាគារខេត្ត ស្ទឹងត្រែង ត្រូវចូលកាន់មុខដំណែងថ្មី ប្រធានពន្ធនាគាររាជធានីភ្នំពេញ ជំនួស លោក ពេជ្រ យ៉ន ត្រូវផ្ទេរ​ភារកិច្ច​នៅក្រសួងមហាផ្ទៃ៕