បាតុករអាវកាក់​លឿងរបស់បារាំងគ្រោងនឹងធ្វើបាតុកម្មនៅថ្ងៃសៅរ៍និងថ្ងៃចូលឆ្នាំសកល

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (២៨.១២.១៨)

បារាំង៖ តាមប្រភពមួយចំនួននៅក្នុងចលនាតវ៉ា​បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាក្រុមបាតុករអាវកាក់​លឿងដែលបានបង្កភាពចលាចលក្នុងប្រទេសបារាំង នឹងបន្តធ្វើការតវ៉ានៅថ្ងៃសៅរ៍និងថ្ងៃមុនចូលឆ្នាំថ្មីនេះ ហើយទៅដល់ឆ្នាំ ២០១៩ ទៀត​ហើយការតវ៉ានឹងធ្វើឡើងនៅទូទាំងប្រទេសតែ ម្តង។

ខណៈពេលដែលចំនួនអ្នកតវ៉ានៅទូទាំងប្រទេសបានថយចុះគួរឱ្យកត់សម្គាល់ក៏នៅមានមនុស្សរាប់ពាន់នាក់បានបង្ហោះសារលើទំព័រហ្វេសប៊ុកថានឹងមានគម្រោងទៅចូលរួមព្រឹត្តិការណ៍តវ៉ាអហិង្សានៅថ្ងៃមុនបុណ្យចូលឆ្នាំសកលដែរ ។

លោកម៉ាក្រុងបានព្យាយាមសម្របសម្រួលការតវ៉ាកាលពីពាក់កណ្តាលខែធ្នូនេះដោយប្រកាសប្រើប្រាស់កញ្ចប់ថវិកាជាតិចំនួន ១០ ពាន់លានអឺរ៉ូ ស្មើនឹងជាង ១១ ​ពាន់លានដុល្លារអាមេរិកដើម្បីជួយដល់និវត្តជននិងកម្មករដែលមានប្រាក់ឈ្នួលទាប។