មេក្រុមយុទ្ធជនជាជនជាតិឃឺតក្នុងប្រទេសស៊ីរីកំពុងស្វែងរកជំនួយពីរុស្ស៊ីនិងលោកប្រធានាធិបតីស៊ីរី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (២៨.១២.១៨)​

ស៊ីរី៖ ការសំរេចចិត្តដ៏គួរឲ្យភ្ញាក់ផ្អើលរបស់សហរដ្ឋអាមេរិចក្នុងការដកទ័ពចេញពីស៊ីរីបានធ្វើឲ្យមេក្រុមយុទ្ធជនជាជនជាតិឃឺដដែលភាគច្រើនរស់នៅភាគខាងជើងស៊ីរីបាននឹងកំពុងជំរុញឱ្យរុស្ស៊ីនិង​សម្ព័ន្ធមិត្តរបស់ប្រទេសរុស្សី គឺរដ្ឋាភិបាលស៊ីរីឲ្យបញ្ជូនកងកម្លាំងដើម្បីការពារព្រំដែនពីការគំរាមកំហែងនៃការវាយលុករបស់ប្រទេសទួរគី។

ការអំពាវនាវសុំឲ្យមានការវិលត្រឡប់របស់កងកម្លាំងរដ្ឋាភិបាលស៊ីរីទៅតាមព្រំដែនដែលពួកយុទ្ធជនឃឺដបានកាន់កាប់រាប់ឆ្នាំមកហើយនេះបានបង្ហាញពីវិបត្តិរបស់ពួកគេក្រោយពីមានការសម្រេចចិត្តភ្លាមៗរបស់លោកប្រធានាធិបតីអាមេរិកចំពោះការដកកងកម្លាំងយោធា។

មេដឹកនាំជនជាតិឃឺដក៏កំពុងព្យាយាមបញ្ចុះបញ្ចូលបណ្តាប្រទេសលោកខាងលិចដទៃទៀតឱ្យមកជំនួសកន្លែងក្រុងវ៉ាស៊ីនតោនដែលបានដកកងទ័ពចំនួនជាង ២០០០ ក្រុមនៅភាគខាងជើងនិងភាគខាងកើតប្រទេសស៊ីរីដែលវត្តមានរបស់ទ័ពអាមេរិកបានជួយរារាំងការលុកលុយរបស់ប្រទេសទួរគី​រហូតមកដល់ពេលបច្ចុប្បន្ននេះ។