ចាប់ផ្តើមបេសកកម្មដោះមីននៅតាមបណ្តោយព្រំដែនចិន-មីយ៉ាន់ម៉ា

AKP ភ្នំពេញ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ — បញ្ជាការប្រតិបត្តិការភាគខាងត្បូងរបស់កងទ័ពរំដោះប្រជាជនកាលពីថ្ងៃព្រហស្បតិ៍នេះ បានបើកបេសកកម្មបោសសំអាតគ្រាប់មីន ក្នុងគ្រាអាសនមួយនៅតាមបណ្តោយព្រំដែនចិននិងមីយ៉ាន់ម៉ា ក្នុងទីក្រុងម៉ាងស៊ី ខេត្តយុនណាន ប្រទេសចិនភាគនិរតី ។

បញ្ជាការនោះបាននិយាយថា តំបន់ដែលបេសកកម្មបានធ្វើឡើងនោះមានភ្នំខ្ពស់ៗ និងចំណោទចោទ, ជ្រលងភ្នំជ្រៅៗ និងព្រៃឈើខៀវស្រងាត់ ។ ដើម្បីធានាជោគជ័យសម្រាប់ការបំពេញភារកិច្ចដែលមានការប្រកួតប្រជែងមួយនេះ ក្រុមនេះត្រូវបានគេបង្កើតឡើងដោយមនុស្សដែលបានធ្វើការបណ្តុះបណ្តាលនិងមានការ​ពិសោធន៍ធ្វើការដោះមីនយ៉ាងធំទូលាយ ។

ភ្នាក់ងារនិងទាហាន ៣០០នាក់ កាលពីពេលថ្មីៗនេះបានបញ្ចប់បេសកកម្មបោសសំអាតគ្រាប់មីនមួយនៅក្នុងផ្នែកយុនណាន នៃព្រំដែនចិន – វៀតណាម ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )