ការផ្អាកការងាររបស់រដ្ឋាភិបាលអាមេរិកត្រូវបន្តដល់សប្តាហ៍ក្រោយ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (២៨.១២.១៨)

អាមេរិក៖ ការផ្អាកការងាររបស់រដ្ឋាភិបាលអាមេរិកត្រូវបានបន្តចូលដល់សប្តាហ៍ក្រោយបន្ទាប់ពីការចរចារក្នុងសភាត្រូវបានបរាជ័យកាលពីថ្ងៃព្រហស្បតិ៍នេះ ចំពោះតម្រូវការរបស់លោកប្រធានាធិបតី ដូណាល់ត្រាំសម្រាប់ការកសាងរបងជញ្ញាំងព្រំដែនរវាងអាមេរិកនិងប្រទេសម៉ិចស៊ិកកូ។

បន្ទាប់ពីការប្រជុំគ្នារយៈពេលពីរបីនាទីបន្ទាប់ពីថ្ងៃឈប់សម្រាកបុណ្យណូអែល ព្រឹទ្ធសភាបានពន្យារពេលការសម្រេចចិត្តធ្វើការពិភាក្សាជាថ្មីនៅថ្ងៃពុធសប្តាហ៍ក្រោយដែលជាថ្ងៃចុងក្រោយដែលសភាត្រូវគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ ។ រដ្ឋាភិបាលបានផ្អាកការងារប្រាំមួយ ថ្ងៃរួចមកហើយ ហើយនឹងបន្តរហូតដល់ ៦ថ្ងៃទៀត។

គណបក្សប្រជាធិបតេយ្យបានបដិសេធមិនផ្តល់ថវិកាចំនួន ៥ ពាន់លានដុល្លារសម្រាប់គម្រោងកសាងរបងជញ្ជាំងព្រំដែនរបស់លោក ត្រាំ
ហើយលោកប្រធានាធិបតីអាមេរិករូបនេះនៅតែទទូចថាលោកនឹងមិនផ្តល់ថវិកាឱ្យរដ្ឋាភិបាលទេលុះត្រាតែលោកទទួលបានប្រាក់ដែលគាត់ស្នើសុំនោះ។