អាជ្ញាធររាជធានីភ្នំពេញប្រជុំត្រួតពិនិត្យការងារត្រៀមសម្ពោធវិមានឈ្នះឈ្នះ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញបានកោះប្រជុំមន្ត្រីពាក់ពន្ធ័ និងអាជ្ញាធរដែនដី ត្រួតពិនិត្យការងារសន្តិសុខសណ្តាប់ធ្នាប់,ការចូលរួមរបស់មហាជន,ការចតយានយន្តក៏ដូចជាការតុបតែងលំអរ,ការរៀបចំហេដ្ឋារចនាសម្ពន្ធ័នៅក្នុង និងខាងក្រៅបរិវេណវិមានឈ្នះឈ្នះ ដេីម្បីត្រៀមសម្ពោធវិមានអនុស្សាវរីយ៏ឈ្នះៗដែលនឹងចាប់ ផ្តើមនៅថ្ងៃទី២៩ដល់ថ្ងៃ៣១ខែធ្នូនៅលើទីតាំងផ្ទៃដីជាង៨ហិកតា ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា។

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានណែនាំឧិ្យគ្រប់មន្ទីរ,អាជ្ញាធរខណ្ឌទាំង១២អនុវត្តតាមផែនការណែនាំរបស់គណៈកម្មការរៀបចំពិធី និងបែងចែកភារកិច្ចទទួលខុសត្រួវរៀងៗខ្លួនដើម្បីធានាបានពិធីសម្ពោធវិមានឈ្នះៗប្រព្រឹត្តិទៅប្រកបដោយ ភាពល្អប្រសើរសក្ត៏សមទៅនឹងខ្លឹមសារនៃនយោបាយឈ្នះៗដែល ខ្មែរគ្រប់រូបឈ្នះទាំងអស់គ្នាក្រោមនយោបាយឈ្នះៗរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន។

ពិធីសម្ពោធវិមានអនុស្សាវរីយ៏ឈ្នះៗបានធ្វើឡើង ដើម្បីអបអរសាទរខួបលើកទី២០នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាស្របគ្នានឹងរាជរដ្ឋាភិបាលកំពុងត្រៀមរៀបចំទទួលអំណរសាទរខួបលើកទី៤០នៃថ្ងៃជ័យជំនេះ៧មករានាពេលដ៏ខ្លីខាងមុខនេះដែរ។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា រាល់ការងារទាំងអស់ ត្រូវធ្វើឲ្យបានចប់ទាំងស្រុងត្រឹមថ្ងៃទី២៨ធ្នូនេះ ៕