ក្រសួងវប្បធម៌ត្រៀមរបាំធំចំនួន២ដើម្បីសម្តែងអបអរសាទរខួបអនុស្សាវរីយ៍៤០ឆ្នាំនៃទិវាជ័យជម្នះ៧មករាឆ្នាំ២០១៩

វិទ្យុជាតិកម្ពុជា អត្ថបទដោយកញ្ញា ទុយ សូលីដា រូបដោយAKP

ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិស្បៈ បានត្រៀមរបាំធំៗចំនួន២សម្រាប់សម្ដែង នៅក្នុងពិធី អបអរ សាទរ ខួបអនុស្សាវរីយ៍ ៤០ឆ្នាំ នៃទិវាជ័យជម្នះ៧មករា ឆ្នាំ២០១៩ ដើម្បីបង្កលក្ខណៈសប្បាយរីករាយធ្វើឲ្យពិធីបុណ្យនេះ កាន់តែមានភាពអធឹកអធម អស្ចារ្យជាងឆ្នាំមុនៗ ។

          មន្រ្តីជាន់ខ្ពស់ក្រសួងវប្បធម៌បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា របាំធំៗចំនួនពីរនេះ គឺសម្រាប់សម្ដែងបើកកម្មវិធី និងបិទកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍៤០ឆ្នាំនៃទិវាជ័យជម្នះ ៧មករា ដោយមានការចូលរួមសម្ដែងដោយកុមារាកុមារី និងយុវជនយុវនារី​មានចំនួនប្រមាណជិត៦០០នាក់ ។

 

ឯកឧត្តម ម៉ៅ កេង ទីប្រឹក្សាក្រសួងវប្បធម៌និងវិចិត្រសិស្បៈ បានមានប្រសាសន៍ថា  ចំពោះរបាំសម្រាប់សម្តែង បើកកម្មវិធី គឺមានឈ្មោះថា«រំដួលចក្រតុកោណ» ចំណែករបាំបិទកម្មវិធីវិញមានឈ្មោះ « យុវជននិងយុទ្ធសាស្ត្រចក្រតុកោណ» ដែលមានទំរងជាប្រពៃណីបូរាណ គ្រប់ទិដ្ឋភាពនៃក្បាច់រាំ គឺបង្ហាញពីយុទ្ធសាស្រដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ។  ការលើកយករបំាទំាង២នេះមកសម្តែង គឺដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់ រាជរដ្ឋាភិបាល កម្ពុជាក្នុង ការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រចក្រតុកោណ ដំណាក់កាលទី៤ សម្រាប់ការកសាង  ប្រទេសអោយ មានការអភិវឌ្ឍនិងរីកចំរើនលើគ្រប់វិស័យ ៖

«យុទ្ធសាស្ត្រចក្រតុកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៦ ដំណាក់កាលទី៤ ចឹងខ្លឹមសារនិងរូបភាព ដែលយុវជន យើងយកមកសម្ដែងគឺទាក់ទងនិងរឿងនិង កីឡាបន្តិច វប្បធម៌បន្តិច បង្ហាញពីដំណើររស់រវើកនៃក្បាច់រាំ ដូច និង ការអភិវឌ្ឍរបស់ប្រទេស លើគ្រប់វិស័យជាតំណាងនៅយុទ្ធសាស្ត្រចក្រតុកោណនេះឯង និងរបាំបើក  គឺយើងចង់ ប្រៀបទៅរំដួលគឺជាពណ៌សំបុលរបស់ជាតិយើង ផ្ការំដួលមានតាំងពីក កើតទឹកដីដែលត្រូវ ខ្មែរយើងចូលចិត្ត យកមក តុបតែងពិសេសអស្សារា។   

យុវជន រិតដារ៉ូ ជាសិស្សរៀននៅសាលាវិចិត្រសិស្បៈដែលនឹងចូលរួមសម្ថែងរបាំ«រំដួលចក្រតុកោណ»                 នោះបានអោយ ដឹងថា ក្រុមការងារបានហាត់សមរបាំនេះ អស់រយៈពេលមួយខែហើយ ដោយ របាំនេះគឺសម្ដែងជាក្រុម នឹងមានចំនួនមនុស្សច្រើន ទាមទារឲ្យមានការហាត់ សមច្រើនដង។ យុវជនរូបនេះបានបន្តទៀតថា ទោះបីការហាត់សមហត់បន្តិចមែនប៉ុន្តែ មានការសប្បាយចិត្តដែលបានចូលរួមសម្តែងនៅក្នុងកម្មវិធីខួបអនុស្សាវរីយ៍លើកទី៤០ឆ្នាំ នៃទិវាជ័យជម្នះ៧មករា ហើយប្តេជ្ញានឹងសម្ដែងអោយបានល្អ៖ «សប្បាយចិត្តដែលបានចូលរួមកម្មវិធីបុណ្យជាតិ ដែលជាខួបនៃ ថ្ងៃ៧មករា  ដែលជាអាយុជីវិតទីពីរ ដែលបានរួចផុតពីរបបប្រល័យពូជសាសន៍ពុលពត ខ្ញុំនឹងព្យាយាមអោយអស់ពីសម័ត្ថភាព ខ្ញុំជឿរជាក់ថានឹងធ្វើបាន ការសម្ដែងនេះមិនត្រឹមតែកម្ពុជាទេដែលមើលឃើញគឺទូទាំងប្រទេស ដែលឃើញ»។

សូមបញ្ជាក់ថា នៅក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី៤០ឆ្នាំនៃទិវាជ័យជម្នះ៧ មករា ១៩៧៩ ថ្ងៃ៧មករា២០១៩ នឹងមានការរៀបចំមហាមីទ្ទិញដ៏ធំ មានការសម្តែងសិល្បៈការលើកផ្ទាំងប៉ាណូជារូបភាពនិងអក្ស រួមទំាងមានការដង្ហែក្បួនព្យុះហយាត្រា  ដែលប្រារព្ធធ្វើឡើងនៅ ហុកីឡដ្ឋានជាតិ អូឡាំពិក ក្នុងរាជធានីភ្នំពេញ ដោយនឹងមានមហាជនចូលរួមសរុបជាង២ម៉ឺននាក់៕