អគ្គិសនីកម្ពុជាប្រកាសផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតាមតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ប៉ុង សុភាវី និង​ លោក​ ចន​ ណារិទ្ធ​៖


អគ្គិសនីកម្ពុជា ប្រកាសផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតាមតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែធ្នូ ដើម្បីធ្វើការជួសជុល ផ្លាស់ប្តូរ និងតម្លើងបរិក្ខារថ្មី ខណៈមានការរុះរើគន្លងខ្សែបណ្តាញដើម្បីធ្វើការពង្រីកផ្លូវ។


សេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា បានឱ្យដឹងថា ទីតាំងដែលត្រូវផ្អាកការផ្គត់ផ្គង់អគ្គិសនីក្នុងរយៈពេលខ្លី ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ នៃថ្ងៃទី២៧ ខែធ្នូនេះ មានដូចជា នៅតំបន់ភ្លើងស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់នៃខណ្ឌចំការមន សង្កាត់រំរោងក្រោម សង្កាត់កំបូល សង្កាត់ស្នោរ ក្នុងខណ្ឌពោធិ៍សែនជ័យ និងសង្កាត់ព្រែកប្រា សង្កាត់ព្រែកថ្មី សង្កាត់ក្បាលកោះ សង្កាត់ព្រែកឯង ក្នុងខណ្ឌច្បារអំពៅ។


នៅទី២៨ ខែធ្នូ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង១៣រសៀល នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ភ្លើងដែលស្ថិតនៅក្នុងសង្កាត់ស្រះចក ក្នុងខណ្ឌដូនពេញ សង្កាត់កន្ទោក សង្កាត់កាកាបទី១ សង្កាត់កាកាបទី២ សង្កាត់ចោមចៅទី៣ សង្កាត់កំបូល សង្កាត់បឹងទំពន់ទី២ សង្កាត់មានជ័យ រាជធានីភ្នំពេញ។


ថ្ងៃទី២៩ ខែធ្នូ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង១៦ល្ងាច នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ភ្លើងដែលស្ថិតនៅក្នុងសង្កាត់ចោមចៅទី២ ក្នុងខណ្ឌពោធិ៍សែនជ័យ និងតំបន់ភ្លើងមួយចំនួនទៀត ដែលស្ថិតនៅក្នុងសង្កាត់ព្រែកលៀប សង្កាត់ព្រែកតាសេក ក្នុងខណ្ឌជ្រោយចង្វារ និងសង្កាត់ដង្កោ ជើងឯក សង្កាត់ព្រៃស ខណ្ឌដង្កោ ។
នៅទី៣០ ខែធ្នូ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ភ្លើងដែលស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី សង្កាត់ក្រាំងធ្នង់ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ និងសង្កាត់កំបូល សង្កាត់ស្នោរ សង្កាត់សំរោងក្រោម ក្នុងខណ្ឌពោធិ៍សែនជ័យ ព្រមទាំងឃុំបែកចាន ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល។
អគ្គិសនីកម្ពុជា បានបញ្ជាក់ថា ការជូនដំណឹងជាមុននេះ គឺដើម្បីឱ្យប្រជាពលរដ្ឋនៅតំបន់ផ្គត់ផ្គង់ខាងលើបានទទួលព័ត៌មានជាមុន និងដើម្បីសុំការអធ្យាស្រ័ចំពោះការផ្តាច់ចរន្ដអគ្គិសនីនេះ៕