កងទ័ពអ៊ីស្រាអែលបាញ់ឱ្យរបួសជនប៉ាឡេស្ទីនម្នាក់ដែលបម្រុងបើករថយន្តបំបុកមនុស្ស

AKP ភ្នំពេញ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ — យោធាបាននិយាយថា កងទ័ពអ៊ីស្រាអែលបានបាញ់ឱ្យរបួសបុរសប៉ាឡេស្ទីនម្នាក់កាលពីថ្ងៃពុធនេះ បន្ទាប់ពីបុរសនេះបានប៉ុនប៉ងធ្វើការវាយប្រហារដោយបើករថយន្តបំបុកមនុស្សនៅវេសបែង ។

សេចក្តីថ្លែងការណ៍យោធាមួយបាននិយាយថា បុរសដែលមកពី  Nablus នេះបានប៉ុនប៉ងបើក រថយន្តកិនពួកជនស៊ីវិលនិងទាហាននៅក្បែរមូលដ្ឋានយោធាអ៊ីស្រាអែលមួយ ក្នុងវេសបែងភាគកណ្តាល ។

គ្មានជនអ៊ីស្រាអែលណាម្នាក់បានរងរបួសនៅក្នុងឧប្បត្តិហេតុនេះទេ ។ វាគឺជាអំពើហិង្សាថ្មីបំផុតនៅក្នុងរលកដែលលេចឡើងជាថ្មីមួយ នៃការវាយប្រហារដោយកាំបិត , ការបើករថយន្តបំបុក និងការបាញ់ដែលធ្វើឡើងដោយបុគ្គលប៉ាឡេស្ទីនទៅលើទាហាន ឬពួកអ្នកតាំងទីលំនៅអ៊ីស្រាអែល ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )