រុស្សីនិយាយថាការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសស៊ីរីបានប៉ះពាល់ដល់ការហោះហើររបស់យន្តហោះស៊ីវិល

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺ​ (២៧.១២.១៨)

រុស្សី៖ ក្រសួងការពារជាតិរបស់ប្រទេសរុស្សី បាននិយាយនៅថ្ងៃពុធនេះថាការវាយប្រហារដោយគ្រាប់កំាជ្រួចរបស់ប្រទេសអ៊ីស្រាអែលទៅលើប្រទេសស៊ីរី កាលពីថ្ងៃអង្គារបានប៉ះពាល់ដល់ការហោះហើររបស់យន្តហោះដឹកអ្នកដំណើរពីរគ្រឿង ។

ក្រសួងការពារជាតិរុស្សី មិនបានបញ្ជាក់ពីជើងហោះហើរទំាងពីរនោះទេ និងបាននិយាយថាប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសស៊ីរី បានបំផ្លាញគ្រាប់កំាជ្រួចបាន ១៤ គ្រាប់ ក្នុងចំណោមគ្រាប់កំាជ្រួចទាំងអស់ដែលអ៊ីស្រាអែលបានបាញ់មកលើគោលដៅមួយចំនួនក្បែរទីក្រុងដាម៉ាខាស របស់ប្រទេសស៊ីរី កាលពីថ្ងៃអង្គារកន្លងមកនេះ ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសស៊ីរី បាននិយាយថា មានទាហានស៊ីរីមួយចំនួនបានរងរបួសក្នុងការវាយប្រហារដោយគ្រាប់កំាជ្រួចរបស់អ៊ីស្រាអែលក្នុងពេលដែលកងយោធារបស់ប្រទេសអ៊ីស្រាអែល បានបដិសេធមិនធ្វើអធិប្បាយជុំវិញការលើកឡើងរបស់ប្រទេសរុស្សី នោះទេ ។