អ្នកនយោបាយប្រទេសអៀរ៉ាក់រិះគន់ដំណើរទស្សនកិច្ចរបស់លោកត្រំាក្នុងប្រទេសខ្លួន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភពរ៉យតឺ (២៧.១២.១៨)

អៀរ៉ាក់៖ មេដឹកនំានយោបាយ និងយោធារបស់ប្រទេសអៀរ៉ាក់​បានថ្កោលទោសចំពោះការចុះទៅជួបផ្ទាល់ដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ប្រធានាធិបតីអាមេរិកលោកដូណល់ត្រំាជាមួយទាហានអាមេរិកនៅថ្ងៃពុធនេះថាជាការរំលោភលើអធិបតេយ្យភាពរបស់ប្រទេសអៀរ៉ាក់ ។

ក្នុងពេលជាមួយគ្នានោះ មេដឹកនំាគណៈបក្សអ៊ីស្លាមក្នុងសភាអៀរ៉ាក់បានអំពាវនាវឲ្យមានការកោះប្រជុំសភាជាបន្ទាន់ដើម្បីពិភាក្សាអំពីការរំលោភដ៏ងងើលលើអធិបតេយ្យភាពរបស់ប្រទេសអៀរ៉ាក់និងទាមទារកុំឲ្យមានតទៅទៀតនូវសកម្មភាពបែបនេះ ។

គណៈបក្សប្រឆំាងក្នុងសភា ក៏បានចេញសេចក្តីថ្លែងការណ៍មួយ ប្រឆំាងនឹងទស្សនកិច្ចរបស់លោកត្រំាដោយនិយាយថា ដំណើរទស្សនកិច្ចរបស់់ប្រធានាធិបតីអាមេរិកនៅក្នុងប្រទេសអៀរ៉ាក់ជាការរំលោភលើបទដ្ឋានអន្តរជាតិ និងជាសកម្មភាពប្រទូស្តរាយ ក្នុងអ្វី ដែលលោកត្រំា
កំពុងតែអនុវត្តជាមួយរដ្ឋាភិបាលអៀរ៉ាក់ ។​