ប្រទេសចិនកាត់ទោសពលរដ្ឋកាណាដា ជាប់ពាក់ព័ន្ធគ្រឿងញៀន​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (២៧.១២.១៨)

ចិន៖ តុលាការមួយរបស់ប្រទេសចិន នឹងបើកសវនាកាល កាត់ទោសពលរដ្ឋកាណាដាមួយរូបពាក់ព័ន្ធនឹងគ្រឿងញៀន នៅថ្ងៃសៅរ៍ខាងមុខនេះ​ដែលជាទង្វើមួយអាចធ្វើឲ្យទំនាក់ទំនងរវាងប្រទេសចិន និងប្រទេសកាណាដា ​កាន់តែ តានតឹងឡើង។

ប្រទេសទំាងពីរ កំពុងតែមានការអាក់អន់ចិត្តជាមួយគ្នា ទាក់ទងនឹងពលរដ្ឋកាណាដាពីររូប​ដែលត្រូវចិនឃុំខ្លួន ក្រោមបទសង្ស័យថា បានបំផ្លាញសន្តិសុខរបស់ប្រទេសចិន ព្រមទាំងប្រទេសកាណាដាបានចាប់នាយកផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ហួវ៉េ របស់ចិនតាមការស្ន់សុំរបស់ប្រទេសអាមេរិកផងដែរ ។

តុលាការជាន់ខ្ពស់នៅក្នុងខេត្តលៀវនីង បាននិយាយនៅថ្ងៃពុធនេះថា បុរសម្នាក់ដែលជាសញ្ជាតិកាណាដា នឹងត្រូវកាត់ទោសពីបទ រត់ពន្ធគ្រឿងញៀន នៅថ្ងៃសៅរ៍ខាងមុខនេះ ។ចំពោះរដ្ឋាភិបាលប្រទេសកាណាដានូវមិនទាន់មានប្រតិកម្មពីការប្រកាសនោះទេ ។​