កម្មវិធីប្រណាំងកង់ និងរទេះគោក្របីរទេសេះនៅវិមានឈ្នះឈ្នះនឹងចាប់ផ្តើមពីព្រឹកថ្ងៃទី២៨ ខែធ្នូនេះតទៅ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ែន​ សុវទ្ធី៖


កម្មវិធីប្រណាំងកង់ និងទេះគោ ក្របី រទេសេះនៅវិមានឈ្នះឈ្នះនិងចាប់ផ្តើពីព្រឹកថ្ងៃទី២៨ ខែធ្នូតទៅ ដើម្បីបង្កលក្ខណះសប្បាយរីករាយជូនប្រជាពលរដ្ឋដែលបានមកលេងកំសាន្តនៅថ្ងៃសម្ពោធវិមានឈ្នះឈ្នះនៅថ្ងៃទី២៩ខែធ្នូ។

សម្ដេចសេនាពិជ័យ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រសាសន៍ថា ការបង្កើតឲ្យមានព្រឹត្តិការណ៍ ជិះកង់ ប្រណាំងរទេះគោ រទេះសេះ រទេះក្របី ដើម្បីអបអរសាទរ ពិធីសម្ពោធវិមានឈ្នះឈ្នះ ដែលប្រព្រឹត្តនៅថ្ងៃទី ២៩ ខែធ្នូ ខាងមុខនេះ ផង នឹងដើម្បីលើកកម្ពស់តម្លៃវប្បធម៌។
សម្ដេចសេនាពិជ័យសេនាបានបញ្ជាក់ថា ការប្រណាំងរទេះគោក្របីរទេះសេះ ជិះកង់ ដែលជាកីឡាប្រពៃណីដ៏សំខាន់របស់ខ្មែរ ហើយមានការចូលរួមជាច្រើនក្រុមមកពីបណ្ដាខេត្តនានានៅទូទាំងប្រទេស។
សម្ដេចបានអំពាវនាវឲ្យប្រជាពលរដ្ឋអញ្វើញទៅចូលរួម លេងកំសាន្តអោយបានច្រើនកុុះករ ដោយមិនត្រឹមតែមានភាពសប្បាយរីករាយប៉ុណ្ណោះទេថែមទាំងបានស្វែងយល់ ពីអត្ថន័យនៃវិមានឈ្នះឈ្នះ ដែលសម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានខិតខំតស៊ូ ក្នុងបុព្វហេតុជាតិមាតុភូមិ ដែលបានរំដោះ ប្រទេសជាតិ ឲ្យរួចផុតពីភ្លើងសង្រ្គាម និងការបង្រួបបង្រួមជាតិ ជាពិសេសបានបញ្ចប់សង្គ្រាម ផ្ទៃក្នុងបានដោយជោគជ័យនៅក្នុងឆ្នាំ១៩៩៨។
សម្តេចសេនាពិជ័យបាន បន្ថែមទៀតថា ទន្ទឹមនឹងការបង្កើតឲ្យមានកម្មវិធី ប្រណាំងរទេះគោរទេះក្របីរទេះសេះនិងជិះកង់ ក៏មានការដាក់តាំង បង្ហាញ ពិព័រណ៍ពាណិជ្ជកម្ម ទេសចរណ៍ ម្ហូបអាហារ និងល្បែងកម្សាន្តសប្បាយជាច្រើនទៀត ដែលជាផ្នែកមួយ ជំរុញឲ្យកម្មវិធី សម្ពោធវិមានឈ្នះឈ្នះកាន់តែមានភាពអធឹកអធម សប្បាយរីករាយ និងទាក់ទាញភ្ញៀវជាតិអន្តរជាតិឲ្យមកទស្សនាកម្សាន្តជា ច្រើនកុះករ ថែមទៀតផង។
សូមបញ្ជាក់ថា កម្មវិធីអបអរសាទរពិធីសម្ពោធវិមានឈ្នះឈ្នះ និងនយោបាយឈ្នះឈ្នះរយះពេល២០ឆ្នាំ១៩៩៨ ២០១៨នេះ មានរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ដើម្បីរំលឹកដល់នយោបាយឈ្នះឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលបាននាំមកប្រទេសនូវការបញ្ចប់សង្គ្រាមស៊ីវិលបង្រួបបង្រួមជាតិនិងឯកភាពជាតិ ហើយធ្វើអោយប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅដោយភាពសុខក្សេមក្សាន្ត៕