ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឱ្យលោក ឆាយ សុផល ចូលជួបសម្តែងការគួរសម និងជូនសៀវភៅ “បងប្អូនប្រុសទាំង៣ ឈាមថ្មីក្នុងចំណោមអ្នកបន្តវេន”

AKP ភ្នំពេញ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យ លោក ឆាយ សុផល សាស្រ្តាចារ្យផ្នែកសារព័ត៌មាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងជូនសៀវភៅចំនួន១០០ក្បាលដែលមានចំណងជើងថា “បងប្អូនប្រុសទាំង៣ ឈាមថ្មីក្នុងចំណោមអ្នកបន្តវេន” នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ នៅភ្នំពេញ។

រូបថត៖ ថាច់ ផាណារ៉ុង