ប្រមុខរាជរដ្ឋាភិបាល បានឲ្យសមាជិកអតីតបក្សសង្គ្រោះជាតិពិចារណាថា សុំសិទ្ធិធ្វើនយោបាយឡើងវិញឬមិនសុំ (មានសំឡេងដើម)

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហោ សេងគ្រី៖

ប្រមុខរាជរដ្ឋាភិបាល បានឲ្យអតីតសមាជិកអតីតបក្សសង្គ្រោះជាតិពិចារណាថា សុំសិទ្ធិធ្វើនយោបាយឡើងវិញ ឬមិនសុំ ព្រោះបើមិនសុំនឹងគ្មានសិទ្ធិធ្វើនយោបាយ និងចូលរួមការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០២២នោះឡើយ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះ ក្នុងឪកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតចំនួន១៥,៦០៦នាក់មកពីរោងចក្រ សហគ្រាសចំនួន២២នៅក្នុងខេត្តកំពង់ស្ពឺនិងខេត្តកណ្តាលនៅព្រឹកថ្ងៃទី២៦ខែធ្នូឆ្នាំ២០១៨នេះ។


សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមាជិក សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែលមកពីអតីតគណបក្សសង្គ្រោះជាតិនាពេលកន្លងមក គឺនៅតែបន្តរក្សាតំណែងរហូតដល់ឆ្នាំ២០២២ ហើយអ្នកមានការងារល្អនឹងបន្តដល់អាណត្តិក្រោយៗទៀត។ សម្តេចតេជោ បានផ្តាំទៅទៅអតីតសកម្មជនអតីតគណបក្សសង្គ្រោះជាតិ កុំដេកយល់សប្តិថាបានត្រឡប់មកធ្វើជាមេឃុំ ចៅសង្កាត់ ឬជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ឡើងវិញឲ្យសោះ។