គណៈកម្មាធិការមជ្ឈិមបក្សត្រួតពិនិត្យការដឹកនាំរបស់លេខាធិការដ្ឋាន និងការិយាល័យនយោបាយឆ្នាំ ២០១៨

AKP ភ្នំពេញ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨​ — កាលពីថ្ងៃទី ២៥ ខែធ្នូ គណៈកម្មាធិការមជ្ឈិមទី ១២ នៃគណៈបក្សកុម្មុយនីស្តវៀតណាម (CPV) បានពិភាក្សាទៅលើរបាយការណ៏មួយចំនួនស្តីពីការដឹកនាំ និងការណែនាំការងាររបស់ការិយាល័យនយោបាយ និងលេខាធិការដ្ឋានគណៈកម្មាធិការប្រជាជន CPV ក្នុងអំឡុងឆ្នាំ ២០១៨ ក្នុងថ្ងៃដំបូងនៃសម័យប្រជុំលើកទី ៩ នៃគណៈកម្មាធិការ។

មុននោះក្នុងអំឡុងពេលបើកកិច្ចប្រជុំអគ្គលេខាបក្ស និងប្រធានាធិបតី លោក Nguyen Phu Trong បានថ្លែងសុន្ទរកថាបើកសន្និសីទដែលក្នុងនោះលោកបានសង្កត់ធ្ងន់ថា បញ្ហានានានៅក្នុងរបៀបវារៈមាន សារៈសំខាន់ទាំងអស់ ហើយអ្នកចូលរួមត្រូវតែបង្កើនការទទួលខុសត្រូវក្នុងការចូលរួមយ៉ាងសកម្មក្នុងកិច្ចពិភាក្សា និងចេញសេចក្តីសម្រេចនៅទីបញ្ចប់នៃសម័យប្រជុំ។

សមាជិកការិយាល័យនយោបាយ និងជាសមាជិកឈរឈ្មោះលេខាធិការដ្ឋានគណៈកម្មាធិការមជ្ឈិមបក្ស លោក Tran Quoc Vuong បានបង្ហាញនូវសំណើរបស់ការិយាល័យនយោបាយស្តីពីការបោះឆ្នោតផ្តល់ទំនុកទុកចិត្តដល់សមាជិកការិយាល័យនយោបាយ និងលេខាធិការដ្ឋាន។ កិច្ចប្រជុំនេះបានបន្តពិភាក្សាក្រុមអំពីការងារដឹកនាំ និងការណែនាំនៃការិយាល័យនយោបាយ និងលេខាធិការដ្ឋាន CPV នៅឆ្នាំ ២០១៨ ។

នៅពេលរសៀល សមាជិកគណៈកម្មាធិការមជ្ឈិមបក្សបានសិក្សាទៅលើឯកសារនឹងធ្វើការបោះឆ្នោតទុកចិត្តលើសមាជិកការិយាល័យនយោបាយ និងលេខាធិការដ្ឋាន៕

( ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី )